ធ្វើឲ្យជីវិតរបស់អ្នកប្រសើរជាងមុនដោយគន្លឹះដ៏អស្ចារ្យទាំងនេះ
- 2018-02-20 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើឲ្យជីវិតរបស់អ្នកប្រសើរជាងមុនដោយគន្លឹះដ៏អស្ចារ្យទាំងនេះ
ចន្លោះមិនឃើញ
មានរឿងតិចតួចមួយចំនួនក្នុងជីវិតដែលធ្វើអ្នកសឹងតែក្រពុលមុខម្ដងៗដូចជារកតេឡេបញ្ជាឧបករណ៍អេឡិចត្រូនិកមិនឃើញ ឬក៏តែងតែដោតឌុយចូលក្នុងរន្ធកុំព្យូទ័រខុស ទោះជាធ្លាប់ដោតចុះឡើយ១០០ដងក៏ដោយ ។ ដូច្នេះខាងក្រោមនេះនឹងបង្ហាញពីគន្លឹះមួយចំនួនដែលនឹងធ្វើឲ្យជីវិតរបស់អ្នកមានភាពធូរស្រាលជាងមុន។
១. រឿងដែលថាបាត់តេឡេជាប្រចាំនោះគឺថាកើតមានចំពោះអ្នកគ្រប់គ្នាតែម្ដង បើតេឡេណាកាន់តែតូច កាន់តែរកលែងឃើញ ដូច្នេះហើយដើម្បីកុំឲ្យមានបញ្ហាស្មុគស្មាញទៀត គឺអ្នកអាចធ្វើការផ្គុំតេឡេចូលគ្នាតែម្ដង ដូច្នេះវានឹងងាយស្រួលរក និងមិនងាយបាត់ទៅណាទៀត។
២. ពេលដែលចាប់សត្វចិញ្ចឹមរបស់អ្នក មិនថាជាឆ្កែ ឬឆ្មាមកងូតទឹកម្ដងៗ មិនខុសពីចាប់ក្ដាមដាក់ចង្អេរនោះទេ ដូច្នេះហើយអ្នកអាចលាបជញ្ជាំងនឹងអ្វីដែលសត្វចិញ្ចឹមអ្នកចូលចិត្តញ៉ាំនោះវានឹងនៅស្ងៀមឈឹងតែម្ដង។
៣. ពិបាករៀបចំឮឯកសារធំៗ ឬក៏ក្រដាសផ្សេងៗមូរជាដុំណាស់មែនទេ? ដើម្បីឲ្យវាឈប់រលាចេញពីគ្នា អ្នកអាចប្រើស្នូលក្រដាសជូតមាត់ដើម្បីឲ្យវាមូរនៅនឹងកន្លែង។
៤. ធុញនៅពេលដែលមិនទាន់ឈប់ប្រើកុំព្យូទ័រផង តែវាចេះតែរលត់ទៅជាsleepនៅពេលដែលអ្នកទុកចោលមួយភ្លែត ។ អ្នកអាចដោះស្រាយវាបានយ៉ាងងាយស្រួលដោយដាក់នាឡិកាដៃរបស់អ្នកក្រោមmouse នោះជាការស្រេច។
៥. នៅពេលត្រូវរើផ្ទះម្ដងៗ អ្វីដែលហត់ជាងគេគឺការបត់ខោអាវដាក់វ៉ាលីស៍ តែចំពោះតិចនិចនេះ អ្នកនឹងប្រើពេលយ៉ាងតិចបំផុត ហើយងាយស្រួលក្នុងការផ្ទេរទីតាំងទៀតផង ដោយគ្រាន់តែយកថង់ធំមួយស៊កខោអាវដែលព្យួរដែកកែងរួចជាស្រេច។
ប្រភព៖ Brightside អត្ថបទ៖ ដេមី