កុំ​បារម្ភថា​ពេល​មក​រដូវ​ ចង់​ហែល​ទឹក​មិន​បាន​នោះ​ !!​ មាន​របស់​នេះ​អាច​ឲ្យ​អ្នក​ស្រួលចិត្ត​ជាមិនខាន

  • 2018-02-26 12:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបសគ្គ​កើត​មាន​ចំពោះ​មនុស្ស​ស្រី​​ពេញវ័យ​គ្រប់រូប​ជា​រៀងរាល់​ខែ​​ជា​អ្វី​ដែល​​គួរ​ឱ្យ​ធុញ​ទ្រាន់​គឺ​ការ​មក​រដូវ​របស់​ស្ត្រី​។ មិន​ត្រឹម​តែ​រំខាន​ដល់​ផ្លូវ​អារម្មណ៍​និង​ផ្លូវ​កាយ​ទេ, ចង់​ហែល​ទឹក​ក៏​មិន​បាន​, ដើរ​ហើរ​ក៏​មិន​ស្រួល​ចិត្ត​​ក្លាយ​ប្រឡាក់​នេះ​ប្រឡាក់​នោះ​ខ្មាស​គេ​។ និយាយ​រួម​ត្រូវ​ប្រយ័ត្ន​គ្រប់​ជំហាន។ គិត​ទៅ​កើត​មក​ជា​មនុស្ស​ស្រី​មិន​ស្រួល​ទេ​។​

តែ​ដឹង​ម៉េច​អត់? សម័យ​នេះ​ហើយ​កុំ​ព្រួយ​ពី​រឿង​ទាំង​​នោះ​​ទៀត​អី! ដឹង​ថា​គេ​មាន​លក់​អ្វី​ខ្លះ​សម្រាប់​មនុស្ស​ស្រី​ពេល​មាន​រដូវ​អត់?

Menstrual Cup

Menstrual Cup គឺ​ជា​កូន​ពែង​ស៊ីលីកូន​ (Silicone Cup) ដែល​ត្រូវ​បាន​គេ​ផលិត​សម្រាប់​មនុស្ស​ស្រី​ពេល​មាន​រដូវ។ វា​មាន​លក្ខណៈ​ងាយ​ស្រួល​​មាន​អនាម័យ​ជាង​ការ​ប្រើ​សំឡី​ធម្មតា​បើ​យោង​ទៅ​តាម​ការ​ចែក​រំលែក​បទពិសោធន៍​របស់​អ្នក​ដែល​ធ្លាប់​ប្រើ​ Menstrual Cup នេះ​។ ស្ត្រី​ពេញ​វ័យ​៩១%​នៃ​ប្រទេស​កាណាដា​មាន​ការ​ពេញ​និយម​ប្រើ​ប្រភេទ​ Menstrual Cup នេះ​ហើយ​ក៏​បាន​នែ​នាំ​ស្ត្រី​ជា​បន្ត​បន្ទាប់​ទៀត​ឱ្យ​ប្រើ​ដូច​គ្នា​។​

អត្ថប្រយោជន៍​

អត្ថ​ប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​ប្រើ​ប្រាស់​ Menstrual Cup នេះ​គឺ​ថា​វា​មិន​ប៉ះ​ពាល់​ដល់​សុខភាព​, មាន​អនាម័យ​, មិន​បង្ក​ក្លិន​អាក្រក់​។​ ហើយ​​ការ​ស្រង់​មតិ​ពី​ការ​ប្រើប្រាស់​ Menstrual Cup នេះ​ដែល​ធ្វើ​ឡើង​នៅ​តំបន់​ជនបទ​ western Kenya​ បាន​ឱ្យ​ដឹង​ថា​បាក់តេរី​មួយ​ចំនួន​ធំ​ត្រូវ​បាន​កាត់​បន្ថយ​​ធ្វើ​ឱ្យ​អត្រា​ការ​កើត​ជំងឺ​កាមរោគ​ផ្សេង​ៗ​ត្រូវ​បាន​កាត់​បន្ថយ​ដែរ​ដោយ​ធៀប​ទៅ​និង​អ្នក​ប្រើ​ប្រភេទ​សំឡី​អនាម័យ​បន្ទះ​។ អ្វី​ដែល​ជា​ហេតុ​ផល​ល្អ​មួយ​ទៀត​នោះ​គឺ​អ្នក​អាច​ធ្វើ​សកម្មភាព​ដែល​អ្នក​ចូល​ចិត្ត​បាន​ដោយ​សេរី​និង​មាន​អារម្មណ៍​មាន​ផាសុកភាព​ដូច​ជា​ការ​លេង​កីឡា​, ហាត់​ប្រាណ​, ហែល​ទឹក​, និយាយ​រួម​គឺ​គ្រប់​ចលនា​។​

Menstrual Cup នេះ​អាច​ប្រើ​បាន​ម្ដង​ហើយ​ម្ដង​ទៀត​ដោយ​អ្នក​គ្រាន់​តែ​ធ្វើ​ការ​លាង​សម្អាត​និង​ទុក​ដាក់​នៅ​កន្លែង​ដែល​មាន​អនាម័យ​ត្រឹមត្រូវ​។

របៀប​ដាក់​​

-​ត្រូវ​លាង​សម្អាត​ដៃ​របស់​អ្នក​ឱ្យបាន​ស្អាត​បាត​មុន​នឹង​ធ្វើ​ការ​ប្រើប្រាស់​ Menstrual Cup

-​បទវា​រួច​ទប់​ឱ្យ​ជាប់​

-ដាក់​ចូល​ទៅ​ក្នុង​រន្ធ​ប្រដាប់​ភេទ


អត្ថបទ៖ Sin Sovannleakhena