ដឹង​តម្លៃ​សំបុត្រ​ចូល​ទស្សនា​ រោង​កុន IMAX ដំបូង​បំផុត​នៅ​ កម្ពុជា​ ហើយ!

  • 2018-06-01 00:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រាកដ​ជា​កំពុង​នឹង​ចង់​ដឹង​យ៉ាង​ខ្លាំង​ពី​រោង​​ភាព​យន្ត​ IMAX ដែល​ជា​បច្ចេកវិទ្យា​​ទំនើប​ ​ដែល​មាន​ទំហំ​អេក្រង់​ធំ​ជាង​អេក្រង់​ធម្មតា​ដល់​ទៅ​៦​ដង ចំណែក​ឯ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​វិញ​គឺ​បាន​បែង​ចែក​ទៅ​តាម​ប្រភេទ​កៅអី។

រោង​ភាព​យន្ត​នេះ​ ផ្ដល់​នូវ​រូបភាព​នឹង​សំឡេង​ល្អ​ឥត​ខ្ចោះ​ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​​ទស្សនា​មាន​អារម្មណ៍​ថា​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​យន្ត​ពិត​ៗ​អ៊ីចឹង​។ ​រោង​​កុន​ IMAX សម្រាប់​អ្នក​ទស្សនា​អាច​សម្លឹង​មើល​ពី​គ្រប់​ទីកន្លែង​​អង្គុយ​ ដោយ​សារ​រូប​ភាព​​នៅ​លើ​កញ្ចក់​រោង​កុន​ គឺ​ត្រូវ​គេ​ពង្រីក​យ៉ាង​ធំ​ ជាមួយ​នឹង​អេក្រង់​កោង​ ហើយ​នឹង​មាន​ប្រើ​ *Projector ដល់​ទៅ​ នៅ​ពេល​បញ្ចាំង​រឿង​។

សម្រាប់​រោង​​កុន​ IMAX បែង​ចែក​ជា​ ៣​ប្រភេទ​កៅអី​អង្គុយ និង​មាន​តម្លៃ​ខុសៗ​គ្នា​

១/​ ប្រភេទ​កៅអី​ ULTIMATE IMA ដែល​ជា​ប្រភេទ​កៅអីសាឡុង​​ស្ថិត​នៅ​ខាង​លើ​នៃ​រោង​កុង ហើយ​មានតម្លៃ​ ២៥​$​​

២/ ប្រភេទ​កៅអី​PRIILEGE IMAX ដែល​ស្ថិត​នៅ​ផ្នែក​កណ្ដាល​នៃ​រោង​កុង​ ហើយ​មាន​តម្លៃ​១០$

៣/ ប្រភេទ​កៅអី​PREMIUM IMAX ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​ ហើយ​មាន​តម្លៃ​ ៩$

រោង​ភាព​យន្ត IMAX នេះ​មាន​តែ​មួយ​ប៉ុណ្ណោះ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​មាន​តែ​មួយ​នៅ​រោងភាពយន្ត Major Cineplex by Smart Aeon Mall 2 ខណ្ឌ សែនសុខ។​ ​​​


អត្ថបទ៖ chanvutha yin