ក្រៅ​ពី​ទស្សនា​ប្រាសាទ​អង្គរវត្ត​ អ្នក​គួរ​សាកល្បង​​ការ​កម្សាន្ត​ទាំង​នេះ​ក៏​សប្បាយ​!

  • 2018-07-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​​ដែល​ទៅ​កម្សាន្ត​នៅ​ក្នុង​ខេត្ត​សៀមរាប​ភាគ​ច្រើន​គឺ​មិន​ដែល​ភ្លេច​ទេ​ គឺ​ការ​ដើរ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​ជា​ពិសេស​នោះ​គឺ​ប្រាសាទអង្គរវត្ត ឬ​ក៏​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​នានា​ដូច​ជា​ភ្នំ​គូលែន​ជាដើម​ ។ ថ្ងៃ​នេះ​សប្បាយ​ដើរ ចង់​ណែនាំ ក្រៅ​ពី​ការ​ដើរ​ទស្សនា​​បែប​នេះ​ហើយ​ នៅ​មាន​សកម្មភាព​ផ្សេង​ៗ និង​ការ​កម្សាន្ត​ជា​ច្រើន​ទៀត​ដែល​អ្នក​អាច​សាក​ល្បង​បាន​នៅ​ខេត្ត​សៀមរាប។

១. ការ​ជិះ​ទូក​​នៅ​កំពង់​ភ្លក់​មើល​​ព្រៃ​លិចទឹក និង​ជិះ​កម្សាន្ត​តាម​បឹង​ទន្លេសាប​

ការ​ទៅ​ទស្សនា​ទេសភាព​ព្រៃ​លិច​ទឹក​ដ៏​ស្រស់​ស្អាត​ ដែល​មាន​នៅ​ក្នុង​សហគមន៍​ភូមិ​បណ្ដែត​ទឹក​ «កំពង់​ភ្លក់»​ រួច​អ្នក​អាច​បន្ត​ទៅ​ទស្សនា​បន្ត​នៅ​តាម​ដង​ទន្លេ​មេគង្គ​​ទៅ​មើល​ទេសភាព​ផ្ទះ សាលារៀន​​ដែល​អណ្ដែត​ទឹក។ ហើយ​អាច​ទស្សនា​ការ​ចិញ្ចឹម​នៅ​លើ​ទូក​។ ជឿ​ថា​អ្នក​អាច​លំហែ​អារម្មណ៍​ស្រស់ថ្លា​រីករាយ​ជាមួយ​នឹង​ធម្មជាតិ​នានា​។

​​​​​​

រូបភាព​ RooSter KooL

២. ការ​ជិះ​កង់​កម្សាន្ត​ទស្សនា​ទេសភាព​ធម្មជាតិ

អ្នក​នឹង​ទទួល​បាន​បទ​ពិសោធន៍​ដំណើរ​កម្សាន្ត​ដែល​បំភ្លេច​មិន​បាន​ជាមួយ​នឹង​ប្រជាជន​តាម​ភូមិ​ដល់​រួសរាយ​រាក់ទាក់ ហើយ​និង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ផង​ដែរ​។ ប៉ុន្តែ​ការ​ជិះ​កង់​នេះ​អ្នក​មិន​ពិបាក​នោះ​ទេ​ព្រោះថា​មាន​អ្នក​រៀប​រួច​ជា​ស្រេច​​សម្រាប់​ដំណើរ​កម្សាន្ត​នេះ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម ​​

៣. ទៅ​បាញ់​ធ្នូ​បុរាណ​

កីឡា​បាញ់​ធ្នូ​ ជា​កីឡា​មួយ​ប្រភេទ​មាន​តាំង​ពី​បុរាណ​ ហើយ​វា​ក៏​ជា​កីឡា​​កម្សាន្ត​ដ៏​សប្បាយ​រីករាយ​បំផុត​ដែរ​នៅ​ក្នុង​ក្រុង​សៀមរាប។ ការ​បាញ់​ធ្នូ​បុរាណ ​ឬ​ក៏​ធ្នូ​បែប​បរទេស​​ គឺ​កំពុង​តែ​ទាក់​ទាញ​​ភ្ញៀវ​ទេសចរណ៍​ជាតិ​ឬក៏​អន្តរជាតិ​ផង​ដែរ​​។

Royal Archery Club – Cambodia

ទីតាំង​៖ ​នៅ​លើ​ផ្លូវ​កូរមៃ​ សាលា​ភូមិ​កន្សែង​ សង្កាត់​ស្វាយ​ដង្គំ ខេត្ត​សៀម​រាប ទំនាក់​ទំនង​៖ ០៩៦​ ៥៣៣ ៣៣៣៨ / ០៨៨ ៥៣៣ ៣៣៣៨ ​

៤. ជិះ​កង់​លើ​អាកាស

​ការ​កម្សាន្ត​បែប​ថ្មី ប្លែក ខុស​ពី​កន្លែង​កម្សាន្ត​ដទៃ​ទៀត និង​មិន​ធ្លាប់​មាន​ក្នុង​ទឹក​ដី​ខេត្ត​សៀម​រាប​ ​នោះ​គឺ ​ការ​ជិះ​កង់​លើ​អាកាស ​(ជិះកង់​លើ​ខ្សែ​រ៉ត​) មាន​កម្ពស់​រហូត​ដល់​ទៅ​ ១៥ម៉ែត្រ​ពី​ដី​ និង​ មាន​ប្រវែង ២០០ម៉ែត្រ ។ ដែល​អាច​ទៅ​កម្សាន្ត​បាន​នៅ «រមណីយដ្ឋាន​ឋានសួគ៌​ត្រាវ​កុដ្ឋ» ស្ថិត​នៅ​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង​ ខេត្ត​សៀមរាប។

​​

អត្ថបទ​បន្ថែម​៖ ជិះ​កង់​លើ​អាកាស! ការ​កម្សាន្ត​បែប​ថ្មី កំពុង​ល្បី​ល្បាញ​នៅ​ខេត្ត​សៀមរាប​​

​​ ​​​​​​​​


អត្ថបទ៖ chanvutha yin