រឿងថ្មីវេទមន្តមិនចាញ់រឿង Harry Poter
- 2018-10-05 06:24:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងថ្មីវេទមន្តមិនចាញ់រឿង Harry Poter
ចន្លោះមិនឃើញ
រឿងលក្ខណៈបែបវេទមន្ត The House with a Clock in Its Walls ជារឿងអាមេរិកល្បីប្រចាំ២០១៨ដែលយោងទៅតាមសៀវភៅរឿងរបស់ John Bellairs។ រឿងនេះបានចូលរូមសម្ដែងដោយ Jack Black Cate Blanchett Owen Vaccaro Renee Elise Goldsberry Sunny Suljic និង Kyle MacLachlan។ នៅក្នុងរឿងមានក្មេងប្រុសម្នាក់ត្រូវបានបញ្ជូនឲ្យទៅនៅជាមួយពូរបស់គេក្នុងផ្ទះដ៏គួរឲ្យខ្លាចមួយ។ ក្រោយមកក្មេងនោះក៏ដឹងថាផ្ទះនេះជាមរតករបស់ពូក្មេងនោះជាមួយនឹងនាឡិកាដែលអាចបំផ្លាញពិភពលោកទាំងមូលត្រូវបានលាក់នៅក្នុងផ្ទះនោះ។ បន្ទាប់មកក្មេងនោះក៏បានជួយពូដែលមានវេទមន្តរបស់គេ តាមរកនាឡិកាដែលមានថាមពលនោះ។
Universal Pictures បានដាក់បញ្ចាំងរឿងនេះនៅរោងកុនជាផ្លូវការថ្ងៃទី២១ ខែកញ្ញា ហើយរឿងនេះរកចំណូលបានរហូតដល់ទៅជាង៧១លានដុល្លានៅទូទាំងពិភពលោក៕
អត្ថបទ៖ Sey