អ្នកលួចស្រលាញ់គេតែម្ខាងបានយល់អារម្មណ៍របស់តួស្រី Jannine Weigel
- 2018-10-17 09:29:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលួចស្រលាញ់គេតែម្ខាងបានយល់អារម្មណ៍របស់តួស្រី Jannine Weigel
ចន្លោះមិនឃើញ
បន្ទាប់ពីខ្សែភាពយន្តរឿង «សិស្សច្បង» ដែលមានការចូលរួមសម្តែងដោយតារាចម្រៀងស្រស់ស្អាត Jannine Weigel និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងនោះ ទើបឥឡូវនេះតារាចម្រៀងតូចច្រឡឹងរូបនេះ បានចូលរួមសម្តែងសារជាថ្មីទៀតនៅក្នុងខ្សែភាពយន្ត «សន្សំចិត្ត សន្សំបេះដូង» (Love Score) ជាមួយនឹងបុរសសង្ហារ លោក ទូមតាម យុទ្ធថាណា បឿងក្លាង។
និយាយពីសាច់រឿងនេះវិញ ម្តងនេះកញ្ញា Jannine Weigel ដូចជាកំសត់បន្តិចហើយ ព្រោះកញ្ញាលួចស្រឡាញ់តួប្រុសដកចិត្តមិនរួច តែតួប្រុសបែរជាលួចស្រលាញ់អ្នកគ្រូខ្លួនឯងទៅវិញ។នេះបើអ្នកដែលធ្លាប់លួចស្រឡាញ់គេដែរ ពេលមើលរឿងនេះគឺចាក់ដោតចំៗតែម្តង ប៉ុន្តែយើងក៏មិនដឹងដែរថាចុងក្រោយតួប្រុសអាចងាកមកមើលកញ្ញាស្រស់ស្អាតម្នាក់នេះវិញអត់។
បើចង់ដឹងថាតើស្នេហាត្រីកោណនេះនឹងទៅជាយ៉ាងណានោះ កុំភ្លេចទៅទស្សនាទាំងអស់គ្នាដែលមានចាក់បញ្ចាំងចាប់ពីថ្ងៃទី១២ខែតុលាឆ្នាំ២០១៨នេះតទៅ នៅគ្រប់រោងភាពយន្តទាំងអស់គ្នាណា!
អត្ថបទ៖ Sey