មិត្តៗនារី ដែលមានរាងស្គម ហាមស្លៀកម៉ូដខោអាវទាំងនេះបើមិនចង់ក្លាយជាគ្រោងឆ្អឹង
- 2019-09-07 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តៗនារី ដែលមានរាងស្គម ហាមស្លៀកម៉ូដខោអាវទាំងនេះបើមិនចង់ក្លាយជាគ្រោងឆ្អឹង
ចន្លោះមិនឃើញ
ប្រសិនជាមិនចង់ឲ្យខ្លួនមើលទៅស្គមរីងរៃ គ្មានជីវជាតិប្រៀបដូចជាដើមឈើនោះទេ មនុស្សស្រីដែលមានរាងស្គមស្រាប់គួរជៀសវាងម៉ូដសម្លៀកបំពាក់ទាំងនេះជាដាច់ខាត។
ដូចគ្នានឹងមិត្តៗនារីដែលមានព្រលឹងព្រលះដែរ ស្រីៗដែលមានរាងស្គមក៏ត្រូវឈឺក្បាលពេលជ្រើសរើសសម្លៀកបំពាក់ម្ដងៗដែរ ដោយមិនមានអ្វីក៏ស្លៀកទៅសមទាំងអស់នោះឡើយ ដ្បិតមានម៉ូដខ្លះ ពេលស្លៀកទៅ ប្រាកដជាត្រូវគេប្រដូចកញ្ចាញ់ចេកជាមិនខាន។ ខាងក្រោមនេះគឺជាម៉ូដខោអាវដែល ស្រីៗរាងស្គមគួរជៀសវាង បើមិនចង់ឲ្យមើលទៅឃើញស្គមលើសដើម។
១. ខោអាវរលុងពេក ឬរឹបពេក
ខោអាវរលុងពេក នឹងធ្វើឲ្យយើងមើលទៅកំពុងស្លៀកបាវមួយ ឯខោអាវរឹបពេក នឹងធ្វើឲ្យប្រៀបដូចមានតែស្បែកដណ្ដប់ឆ្អឹងទាំងស្រុង។
២. ខោអាវពណ៌ក្រម៉ៅ
ពណ៌ក្រម៉ៅគឺសម្រាប់អ្នកដែលមានសាច់ឈាមបិទបាំង ចំពោះអ្នកស្គមដាក់ពណ៌នេះនឹងមើលទៅស្គមលើសដើម។
៣. ខោអាវតែមួយពណ៌
ខោអាវតែមួយពណ៌ គ្មានអ្វីលេចធ្លោនឹងធ្វើឲ្យអ្នកដទៃចាប់អារម្មណ៍លើតែរាងស្គមរបស់យើង ដូចនេះគួរគួបផ្សំពណ៌យ៉ាងតិចឲ្យបាន២។
៤. ខោអាវស្ដើង
ខោអាវស្ដើងមានតែមួយជាន់ ហើយគ្មានអ្វីបន្ថែមនឹងខាងក្រៅនឹងរំលេចឆ្អឹងរបស់អ្នកឡើងទាំងស្រុង ដូចនេះ អ្នកអាចគួបផ្សំបានជាមួយអាវក្រៅ ឬកន្សែងបង់កជាដើម។
៥. រ៉ូបវែងដល់ដី
រ៉ួបវែងដល់ដី ពេលស្លៀកលើអ្នកស្គមពេក មើលពីចំងាយគឺមិនខុសពីទង់នោះឡើយ។ អ្នកអាចជំនួសមកវិញដោយរ៉ូបជើងទ្រផ្កា ឬលើជង្គង់បន្តិចក៏បាន៕
ចុចអាន៖ ត្រូវម៉ាច់! ពេលភ្ជុំខ្ជិលដើរផ្សារ អាចដេកទិញខោអាវពីផ្ទះ បានទាំងស្អាតហើយបញ្ចុះតម្លៃកប់ទៀត
ប្រភព៖ Eva ប្រែសម្រួល៖ Caramel