ទោះ​បី​សក់​ខ្លី ក៏​អាច​ធ្វើ​ម៉ូត​បាន​ដែរ ត្រឹមតែ ៣នាទី ស្អាត​ៗ​ម៉ង​ (វីដេអូ)

  • 2019-09-17 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​មិត្ត​នារី​ស្រលាញ់​សក់​ខ្លី បើ​គ្រាន់​តែ​ទម្លាក់​ធម្មតា មិន​សូវ​ស្អាត​នោះ​ទេ សាក​ល្បង​ធ្វើ​ម៉ូត​នេះ មើល​ទៅ​មាន​ភាព​ទាក់ទាញ ប្លែកភ្នែក ជា​មួយ​នឹង​សក់​ម៉ូត​ខ្លីៗ​បែប​នេះ​។

របៀបធ្វើ :

  • បែងចែកសក់អ្នកជាពីរផ្នែក ខាងលើនិងខាងក្រោម
  • បន្ទាប់មក យកផ្នែកខាងក្រោមចែកជា ៣ភាគ៤ ហើយចងពាក់កណ្ដាល ផ្នែកនៅសល់ក្រងវា ដោយយកមកព័ទ្ធលើសក់ដែលបានចងរួច
  • ជាចុងក្រោយ​ ផ្នែកសក់ខាងលើ​ យើងត្រូវចែកវាជាពីរ ដោយមូលវាចូលគ្នា កុំឲ្យតឹងពេក​ ហើយយកមកភ្ជាប់នឹងផ្នែកខាងក្រោម យកដង្គាប់គាបឲ្យជាប់ ហើយអាចច្នៃម៉ូតសក់បន្តិចទៀត តាមចំណូលចិត្តអ្នក។

វីដេអូៈ

ចុចអានបន្ត៖ចង់បានបបូរមាត់​ពណ៌​ផ្កាឈូកតាមធម្មជាតិ ដោយវិធីងាយៗ


ប្រភព៖ akerufeed ប្រែ​សម្រួល៖ ង៉ាន់ សុគុន