ខ្លីៗពីរបៀបផាត់ខ្ទង់ច្រមុះឲ្យខ្ពស់ស្អាត
- 2019-09-17 05:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លីៗពីរបៀបផាត់ខ្ទង់ច្រមុះឲ្យខ្ពស់ស្អាត
ចន្លោះមិនឃើញ
ច្រមុះគឺជាចំណុចមួយដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់នារីៗគ្រប់រូប។ ដោយភាគច្រើនគេជឿថាប្រសិនបើមានច្រមុះស្រួចស្អាតមើលមកគឺពិតជាលើកផ្ទៃមុខជាមិនខាន។ ថ្ងៃនេះអ្នកទាំងអស់គ្នានឹងបានដឹងពីរបៀបផាត់ច្រមុះឲ្យឃើញមានខ្ទង់ស្អាតដោយមិនចាំបាច់ទៅកែច្រមុះ។ វិធីទាំងនោះរួមមាន៖
គ្រឿងតុបតែង៖
-ម្សៅ contour (ម្សៅផាត់ឲ្យចេញស្រមោល)
-ម្សៅ highlight
-ជក់ផាត់មុខ
របៀបផាត់៖
១ បន្ទាប់ពីអ្នកផាត់ម្សៅទ្រនាប់រួចហើយ ចូរអ្នកយកម្សៅ contour ដោយជ្រើសរើសពណ៌ណាដូចទៅនឹងស្បែករបស់អ្នក។ រូចត្រូវផាត់នៅក្រោមផ្ទៃចិញ្ចើមដើម្បីឲ្យស៊ីពណ៌ជាមួយនឹងច្រមុះ។
២ បន្ទាប់មកប្រើពណ៌ណារៀងដិតជាងពណ៌ស្បែករបស់អ្នក ផាត់ថើរៗនៅលើផ្ទៃច្រមុះ។ ផាត់ពីចុះក្រោមទៅចុងច្រមុះដើម្បីមើលមកឲ្យច្រមុះតូចជាងមុន។
៣ ប្រើម្សៅ contour ល្មមផាត់នៅលើច្រមុះដើម្បីឲ្យមើលមកពណ៌ធម្មតា មានពណ៌នៅសងខាងផ្ទៃច្រមុះ តែមិនគួរផាត់កា្រស់ពេកទេ។
៤ ចុងក្រោយ យកម្សៅ highlight មកផាត់ថើរៗនៅចុងច្រមុះដើម្បីឲ្យមើលមកភ្លឺថ្លាស្រស់ស្អាត។ មើលថាល្មមពេញចិត្តអ្នកឬនៅ? បើល្មមជាការស្រច។
ចុចអានបន្ត៖
ប្រភព៖ jelly ប្រែសម្រួល៖ សុវណ្ណ ស្រីពីន