១៥ តិចនិចថតរូបដោយខ្លូនឯងឲ្យបានស្រស់ស្អាតដូចបំណង
- 2019-09-19 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១៥ តិចនិចថតរូបដោយខ្លូនឯងឲ្យបានស្រស់ស្អាតដូចបំណង
ចន្លោះមិនឃើញ
ចង់បានរូបស្អាតៗ តែមិនដឹងត្រូវថតម៉េច! អីច៊ឹង មកមើលល្បិចនៃការចាប់ប្លង់ថតរូបខ្លូនឯងដោយប្រើស្ទាយទាំងនេះ នោះអ្នកនឹងទទួលបានរូបភាពដែលគូរឲ្យស្រលាញ់ ស្រស់ស្អាត និងទាក់ទាញ ដូចអ្វីដែលអ្នកចង់បានជាក់ជាពុំខាន៖
១. យកដៃប៉ះថ្ពាល់ ថតយកជ្រុងកែងនឹងកញ្ចក់ ដោយបញ្ចេញទម្រង់មុខអ្នកបន្តិច
២. ចាប់ជ្រុងថតខាងក្នុងឡាន ឲ្យមានពន្លឺចាំងលើមុខបន្តិច
៣. ថតនឹងចំណាំងផ្លាតកញ្ចក់ជណ្ដើរយន្ត ព្រោះប្លង់ហ្នឹងស្អាត
៤. លួចបន្ថែមសក់មកលើថ្ពាល់បន្តិច ថតដាក់កាម៉េរ៉ាឲ្យខ្ពស់ ហើយធ្វើយ៉ាងណាឲ្យមានពន្លឺជះលើមុខបន្តិចផងដែរ
៥. ថតមុខចំ ញញឹម បិទភ្នែកបន្តិច ហើយយកដៃម្ខាងបាំងពន្លឺ មើលទៅស្រស់ស្អាតបែបធម្មជាតិ
៦. យកដៃសងខាងច្រត់នឹងចង្កា បញ្ចេញស្ទីលអ្នក ហើយថតយកប្លង់ឲ្យត្រង់
៨. ថតយកប្លង់កែងនឹងកញ្ចក់ បញ្ចេញស្ទីលតាមចំណូលចិត្តអ្នក
៩. យកប្លង់ថតចំហៀងនៃទម្រង់មុខអ្នក
១០. ដាក់ដៃច្រត់ចង្កាបន្តិច បញ្ចេញស្ទីលបែបថើប ជាមួយនឹងបបូរមាត់ដ៏គូរឲ្យទាក់ទាញរបស់អ្នក
១១. យកដៃអ្នកប៉ះមុខបន្តិច ងើយមុខឡើងឲ្យត្រូវនឹងពន្លីធម្មជាតិដែលចាំងមកពីបង្អួច
១២. ថតពីចំពីលើទម្រង់មុខអ្នក
១៣. ដាក់កាម៉េរ៉ាឲ្យទាបជាងអ្នក បត់បែនស្ទីឡតាមចំណូលចិត្តអ្នក
១៤. ថតចំពីមុខកញ្ចក់ ដោយបិទបាំងមុខអ្នក
១៥. ថតនៅពីកញ្ចក់មូល បញ្ចេញទម្រង់មុខអ្នកពាក់កណ្ដាល លេងទឹកមុចតាមចំណូលចិត្តអ្នក
ចុចអានបន្ត៖លេងស្ទីលអាវក្នុងជាមួយម៉ូតទាំងនេះ ធានាថាពេញចិត្ត
ប្រភព៖ akerufeed ប្រែសម្រួល៖ ង៉ាន់ សុគុន