ដើរលេងផ្លូវឆ្ងាយមិនយ៉ាប់ខ្លួនស្មុគស្មាញច្រើន ជាមួយស្ទីលស្លៀកពាក់កាលីបងាយៗ

  • 2019-09-26 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​​​ត្រូវ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ទី​កន្លែង​ឆ្ងាយ​ៗ អ្នក​ច្បាស់​ជា​គិត​គូ​ដល់​ការ​ស្លៀក​ពាក់​តុបតែង​​ខ្លួន ដើម្បី​​​បង្កើន​ភាព​​ស្រស់ស្រាយ​​ ថត​រូប​ក៏​ស្អាត ទុក​គ្រាន់​បាន​​មើល​ទៅ​ថ្ងៃ​ក្រោយ​ទៀត​។ ម៉ូដ​សម្លៀក​បំពាក់​កាលីប​ទាន់​សម័យ​ នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​​ទេ សំខាន់​ត្រូវ​ជ្រើស​រើស​ស្ទីល​ណា​ដែល​ធ្វើ​ឲ្យ​​អ្នក​ស្រួល​ខ្លួន មិន​ស្មុគស្មាញ​ច្រើន​ នាំ​ឲ្យ​ខូច​អារម្មណ៍​ ប៉ះ​ពាល់​ដល់​ដំណើរ​កម្សាន្ត​៕

​​​១. អាវ​យឺត​ខ្មៅ​ជាមួយ​នឹង​ខោ​ពណ៌​ខ្មៅ

មួយ​ឈុត​នេះ មាន​លក្ខណៈ​សាមញ្ញ​​ ប៉ុន្តែ​កាលីប​ពេញ​និយម​ខ្លាំង​ណាស់ និង​មើល​ទៅ​មិន​សាំ​ភ្នែក​ទៀត​ផង​។ បើ​បាន​បន្ថែម​អាវ​ក្រៅ​ពី​លើ​មួយ​ជាន់​ទៀត កាន់​តែ​ទាក់ទាញ​ទ្វេ​ដង។

២. អាវ​ស​វាលក្លៀក​ជាមួយ​នឹង​ខោ​ពណ៌​ខ្មៅ

ម៉ូដ​នេះ​​វិញ​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្ទីល​សិចស៊ី​តិចៗ ជាពិសេស​វា​​ស្រស់​ស្អាត​មិន​ស្មុគស្មាញ​រញ៉េរញ៉ៃ​ច្រើន​។

៣. អាវ​​ដៃ​វែង​រលុង​ជាមួយ​​ខោ​ខោវប៊យ​ជើង​ធំ

ម៉ូដ​ចុង​ក្រោយ​គេ​នេះ​ដែរ ​ត្រូវ​បាន​ទាក់​ចិត្ត​អ្នក​​ដែល​ស្រលាញ់​ស្ទីល​បែប​ Swag យុវវ័យ​សម័យ​ថ្មី​។ សម្រាប់​អ្នក​ដែល​មាន​សាច់​ម៉ាប់​ៗ ក៏​ពេញ​​ចិត្ត​ស្តូក​ដែរ៕

ចុចត្រង់នេះដើម្បីមើលម៉ូតស្អាតៗជាមួយនឹងការបញ្ចុះតម្លៃ ៧០%។

ចុចអានបន្ត៖ មិនហត់កាយ សប្បាយរើសម៉ូតស្អាតៗជាមួយការបញ្ចុះតម្លៃកប់ៗ


អត្ថបទ៖ ដេត ឈុនអ៉ី