តើគួរផាត់គូល័រថ្ពាល់បែបណាទើបមើលមកទាក់ទាញមិនឆ្គង?

  • 2019-09-26 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុភាពនារី​គ្រប់រូបគួរ​តែដឹងពីវិធី​ផាត់គូល័រ​ថ្ពាល់​ពេលតុប​តែងមុខ។ មិនថាអ្នក​ទៅចូលរួម​កម្មវិធី​ជប់​លៀង ទៅ​ធ្វើការ ទៅសាលា​ឬជួបជុំ​ដើរ​លេងកម្សាន្ត អ្នក​ប្រហែល​ជាតុបតែង​មុខបែប​ធម្មជាតិ​ស្តើងៗ។ អ្វីដែល​អ្នកទាំង​អស់គ្នា​គួរចេះ​នោះការ​ផាត់គូល័រ​ថ្ពាល់​ឲ្យបា​នត្រឹមត្រូវ​ដើម្បីមើល​មក​ស្រស់​ស្អាត ចូលភ្នែក​ទាក់ទាញ ពិសេស​មិនឆ្គង។ ខាង​ក្រោម​នេះជាកន្លែង​សម្រាប់ផាត់​ថ្ពាល់​ឲ្យត្រូវ​ស្អាត៖

១​. ផាត់គូល័រ​ថ្ពាល់​នៅក្រោមភ្នែក

ការផាត់​គូល័រ​នៅក្រោម​ភ្នែកគឺពិត​ជា​សាក​សម​សម្រាប់​សុភាពនារី​គ្រប់រូប។ មុនដំបូង​អ្នកគ្រាន់​តែ​យក​គូល័រមក​ផាត់​ស្តើងនៅក្រោម​ភ្នែក​រួច​នៅក្បែរ​ច្រមុះ អ្នកក៏​អាច​បន្ថែម cream blush​បន្តិចពេ​ល​ផាត់​រួច​ដើម្បីឲ្យ​ថ្ពាល់​មាន​សភាព​ស្រស់​ស្អាត។

២. ផាត់គូល័រ​ថ្ពាល់​នៅចំហៀង

សម្រាប់​ការផាត់​ថ្ពាល់​នៅចំហៀង​គឺសាកសម​សម្រាប់​អ្នក​មានមុខ​ពងក្រពើ មុខ​មូល​និងមុខ​រាង​ត្រី​កោណ។ អ្នកគ្រាន់​តែផាត់​នៅចំហៀង​ថ្ពាល់​ដោយអូស​ទៅចុង​ភ្នែកថើរៗ។

៣​. ផាត់គូល័រ​ថ្ពាល់នៅ​លើថ្ពាល់

សម្រាប់​ការផាត់​នៅលើ​ថ្ពាល់គឺ​សាកសម​សម្រាប់​អ្នកមាន​មុខរាង​ដូច​ពេជ្រ មុខមូល​និង​មុខរាង​ពង​ក្រពើ។ អ្នក​គួរតែ​ផាត់​នៅលើថ្ពាល់​បែប​ជារាងត្រី​កោណ​ដើម្បី​សាក​សមទៅ​តាមទម្រង់​មុខអ្នក​ជា​ការ​ស្រេច។

៤. ផាត់​គូល័រ​ជារង្វង់

សម្រាប់​ការផាត់​ថ្ពាល់​ជារង្វង់​គឺងាយ​ស្រួល សាមញ្ញ​ជា​ស្តាយ​កូរ៉េពេញ​និយម​សម្រាប់​មិត្តយុវវ័យ​ទាំងអស់​គ្នា។ ហើយ​ចំពោះ​ការផាត់​បែបនេះ​វិញគឺ​សាក​សម​សម្រាប់​អ្នក​មាន​មុខរាង​ការេ​និង​រាងពង​ក្រពើ។

៥. ផាត់ថ្ពាល់​នៅជុំវិញ​ច្រមុះ​

សម្រាប់​ការផាត់​ថ្ពាល់​នៅជុំវិញ​ច្រមុះ​វិញជួយ​ឲ្យផ្ទៃមុខ​របស់​អ្នកមើល​មកកាន់​តែទាក់​ទាញ​ដោយ​ប្រើ​ពណ៌​បែប​ក្រហម​ដូចកុលាប ពីព្រោះ​ការផាត់​បែបនេះ​មិនបាន​រើសមុខ​ប្រភេទ​ណា​ទើបផាត់​បាន​ឡើយ។

ចុចអានបន្ត៖

សុភាពនារីកុំរំលងម៉ូតសក់ទៅវត្តតាមតារាទាំងនេះ មើលមកសុភាព ស្អាត និងថ្លៃថ្នូរ


ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន