របៀប Make up ធម្មជាតិ​របស់​នារី​ជប៉ុន ដែល​ស្រីៗគួរ​រៀន​តាម

  • 2019-10-09 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ Make up របស់​មនុស្ស​ស្រី​គឺ​មាន​បែប​ផែន​ផ្សេងៗ​គ្នា ទៅ​តាម​ចំណង់ចំណូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ និង​តាម​បែបបទតំបន់​ផ្សេង​ៗ​គ្នា។ សម្រាប់​នារី​ដែល​ស្រឡាញ់​ការតែង​ខ្លួន​បែប​ធម្មជាតិ​នោះ គួរ​តែ​មើល​នូវ​របៀប​ Make up របស់​នារី​ជប៉ុន​ខាង​ក្រោម​នេះ ៖

១. ក្រែម​រលោង និង​មាន​ពណ៌​ស្រាល

នារី​ជប៉ុន​ស្រឡាញ់​ក្រែម​ណាស់ គឺ​សឹង​តែ​មិន​អាច​ចោល​បាន​ទោះ​នៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ។ ពណ៌​ដែល​គេ​និយម​ប្រើ​គឺ​ពណ៌​ក្រហម​ព្រឿងៗ ពណ៌​ផ្កាឈូក ពណ៌​ទឹក​ក្រូច និង​ពណ៌​សាច់។ ម្យ៉ាំង​ទៀត​អ្វី​ដែល​មិន​អាច​ភ្លេច​បាន​គេ បន្ថែម​នៅ​ក្រែម​រលោង​ ព្រោះ​នារី​ជប៉ុន​ចូលចិត្ត​បបូរមាត់​ដែល​ទន់ រលោង​ មាន​សំណើម ជាង​ប្រើ​ក្រែម​ស្ងួត។

២. ពណ៌ភ្នែក​ គឺ​ពណ៌​ត្នោត​ខ្ចី

ពណ៌​ភ្នែក​របស់​នារី​ជប៉ុន​គឺ​ចូលចិត្ត​បែប​ពណ៌​ត្នោត​ខ្ចី​ ដែល​ធ្វើ​ឲ្យ​ការ​ Make up ភ្នែក​របស់​គេ​បែប​ធម្មជាតិ និង​មើល​ទៅ​ស្រស់​ស្អាត។

៣. គូរចិញ្ចើម​ពណ៌​ភ្លឺ ស្រាល

ពណ៌​ខ្មៅដៃ​ដែល​នារី​ជប៉ុន​ប្រើ​គឺ​ពណ៌​ដែល​ស្រាល មិន​ដិត​ពេក​នោះ​ទេ។ គេ​គូសរថើៗ​តាម​ទម្រង់​ចិញ្ចើម បន្ទាប់​មក​សិត​វា​ឲ្យ​មើល​ទៅ​ឃើញ​បែប​ធម្មជាតិ។

**៤. ផ្ដល់សំណើម​ឲ្យ​ផ្ទៃ​មុខ មុន​ពេល​ផាត់ម្សៅ

មុខ​មាន​សំណើម រលោង គឺ​សំខាន់​​ណាស់​សម្រាប់​នារី​ជប៉ុន​ ដូច្នេះ​គេ​មិន​អាច​ភ្លេច​ធ្វើ​ឲ្យ​មុខ​មាន​សំណើម មុន​ពេល​ផាត់​ម្សៅ​នោះ​ទេ។ ការ​ផ្ដល់​សំណើម​ឲ្យ​មុខ​ គឺ ជួយ​ឲ្យ​ការ Make up ចូល​ម៉ត់​ល្អ មិន​សព្រុស​លើ​ផ្ទៃមុខ ដែល​ធ្វើ​ឲ្យ​មុខ​មើល​ទៅ​ស្អាត​បែប​ធម្មជាតិ។

៥. Color ថ្ពាល់

គេ​តែង​ប្រើ​ពណ៌​ក្រហម ឬ​ផ្កាឈូក​ព្រឿងៗ​មក​ផាត់​លើ​ថ្ពាល់​ដែល​ធ្វើ​ឲ្យ​គេ​ជឿ​ថា ស្អាត​បែប​ធម្មជាតិ និង​មើល​ទៅ​ថ្ពាល់​គួរ​ឲ្យ​ស្រឡាញ់។

ចុចអាន៖គន្លឹះ​ផាត់​មុខ​ទាំង ៦ ជួយ​ឲ្យ​ផ្ទៃ​មុខ​ម៉ត់ និង​ស្អាត​ សម្រាប់​នារី​វ័យ ២០ ឆ្នាំ


ប្រភព៖ Spiceee ប្រែសម្រួល៖ ផេង ផលធិតា