តិចនិកឆា្លតវៃ ធ្វើឲ្យសក់ឆាប់ស្ងួតលឿនជាងប្រើម៉ាស៊ីនដោយផ្ទាល់
- 2019-11-08 07:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកឆា្លតវៃ ធ្វើឲ្យសក់ឆាប់ស្ងួតលឿនជាងប្រើម៉ាស៊ីនដោយផ្ទាល់
ចន្លោះមិនឃើញ
នៅពេលកក់សក់រួច បើចង់សម្ងួតសក់ប្រហែលមនុស្សគ្រប់គ្នាគិតថាមិនពិបាកទេ។ តែតាមពិតបើអ្នកមិនដឹងពីវិធីឆ្លាតវៃសម្ងួតសក់ទេ សក់ច្បាស់ជាឆាប់ខួចជាមិនខាន។ ថ្ងៃនេះ កញ្ញា សូមបង្ហាញគន្លឹះធ្វើឲ្យសក់ឆាប់ស្ងួតដោយតិចនិករហ័សទាន់ចិត្ត និងមិនប៉ះពាល់ដល់សុខភាពសក់ថែមទៀត។
វិធីសាស្ត្រគឺយកកន្សែងធំមួយមកគ្របក្បាលលើសក់សើម ហើយយកម៉ាស៊ីនសម្ងួតសក់មកបាញ់ពីលើ។ តិចនិកនេះ គឺជួយសក់ឲ្យឆាប់ស្ងួតបានលឿន ដែលសន្សំសំចៃពេលវេលាបានយ៉ាងច្រើន បើប្រៀបធៀបនឹងការប្រើឧបករណ៍សម្ងួតសក់បាញ់ផ្ទាល់លើសក់តែម្តង។ តាមរយៈរូបខាងលើ គេសង្កេតឃើញថា សក់ដែលបាញ់ដោយឧបករណ៍ផ្ទាល់ស្ងួតយឺតជាង យកកន្សែងគ្របក្បាលហើយបាញ់ដោយឧបករណ៍ស្ងួតសក់ ដោយសារតែវាអាចស្រូបជាតិទឹកពីសក់សើមបានលឿនជាង។នេះជាគន្លឹះថ្មីដែលឆ្លាតវៃបំផុតសម្រាប់សុភាពនារីទាំងឡាយ៕
ចុចអាន៖ ក្លៀកចេះតែខ្មៅមិនសរលោង ដោយសារកំហុសលាបរ៉ូអនមិនត្រូវក្បួន
ប្រភព៖ Guu ប្រែសម្រួល៖ លឹម សុនា