ម៉ូដសក់ខ្លីទាំងនេះ ត្រូវគេទស្សន៍ទាយថានឹងល្បីខ្លាំងក្នុងឆ្នាំ២០២០
- 2019-11-20 06:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូដសក់ខ្លីទាំងនេះ ត្រូវគេទស្សន៍ទាយថានឹងល្បីខ្លាំងក្នុងឆ្នាំ២០២០
ចន្លោះមិនឃើញ
មនុស្សស្រី ពេលខ្លះក៏ពិបាកចិត្តនឹងម៉ូដសក់ដែរ ព្រោះត្រូវការដើរឲ្យទាន់សម័យ កុំឲ្យកាត់សក់ទៅស្ដាយក្រោយចំម៉ូដហួសសម័យ។ តាមការឲ្យដឹង បណ្ដុំម៉ូដសក់ខ្លីខាងក្រោមសុទ្ធតែត្រូវបានគេគិតថា អាចផ្ទុះខ្លាំងសម្រាប់ឆ្នាំ២០២០។
សក់ខ្លីត្រឹមត្រចៀក លាបសក់ពណ៍បែបនេះទៀត កាន់តែសិចស៊ីសក្កិសមសម្រាប់ឆ្នាំ ២០២០
ស្ទើរខ្លីស្ទើរវែង ស្អាតខ្លាំងដែលធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យ
បើមុខអ្នករាងពងក្រពើ គ្មានបញ្ហាឡើយសម្រាប់ម៉ូដមួយនេះ ពិតជាស្អាតណាស់
ម៉ូដនេះកំពុងពេញនិយមណាស់នៅប្រទេសជប៉ុន បើអ្នកចូលចិត្តកុំរុញរាអី
សក់ខ្លីបញ្ចេញសាច់ក ទាក់ទាញពេកហើយបើស្លៀករ៉ូបទៀត រឹតសមលើសដើម
គៀបសក់នឹងត្រចៀក ដែលជាស្ទីលពេញនិយម មើលទៅសាមញ្ញដែលគ្រប់នារីទាំងអស់តែងធ្វើ
កាត់ខ្លីហើយលើកឡើងលើបញ្ចេញសាច់ក្បាលបែបនេះ ឲ្យមើលទៅសិចស៊ី
យ៉ាងម៉េចដែរ ម៉ូដសក់ទាំងនេះ? បើចង់កាត់សក់ទាន់សម័យឲ្យត្រូវរដូវកាល បណ្តុំម៉ូដទាំងនេះគឺពេញនិយមបំផុតហើយក្នុងឆ្នាំ ២០២០៕
ចុចអាន៖ អាវមួយកំណាត់ចេញសាច់ក្បាលពោះតិចៗ កំពុងឈរតំណែងជាម៉ូដពេញនិយមបំផុត
ប្រភព៖ akerufeed ប្រែសម្រួល៖ លឹម សុនា