តោះ​! រៀន​ធ្វើ​​ផេន​ខេក​រស​ជាតិ​ចេក​

  • 2016-04-04 01:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកទាំងអស់គ្នាប្រាកដជាចំលែកចិត្តណាស់មែនទេ ដែលផ្លែចេកអាចយកមកធ្វើនំ Pancake បាន? ថ្ងៃនេះ Sabay ដើរ​បាន​ដក​ស្រង់​រូបមន្ត​ថ្មី​នំ​នេះ​ហើយ​មាន​ភាព​ងាយ​ស្រួលក្នុងការចម្អិន គ្រឿងផ្សំងាយស្រួលរក ល្អចំពោះអ្នកដែលចង់សម្រកទំងន់ និង អ្នកដែលចង់បានអាហារពេលព្រឹកប្រកបដោយសុខភាព។

 

 

គ្រឿងផ្សំ

 

  1. ផ្លែកចេកអំបូងទុំ 1 ផ្លែ
  2. ពងមាន 2 គ្រាប់

 

គ្រឿងផ្សំបន្ទាប់បន្សំ

 

  1. ទឹកឃ្មុំ
  2. ផ្លែឈើស្រស់តាមចំនង់ចំនូលចិត្ត
  3. គ្រាប់ធញ្ញជាតិ

 

របៀបធ្វើ

 

  1. បកចេកដាក់ក្នុងចានមានបាទជ្រៅ វាយបំបែកវាឲ្យមត់កុំឲ្យនៅសល់ដុំធំៗ
  2. យកចានថ្មីមួយទៀត គោះពងមាន់ចូលទាំងផ្នែកក្រហម និងស វាយបំបែកវាឲ្យសព្វល្អ រូចយកទៅលាយច្របល់ជាមួយចេក។ ល្បាយនឹងមានលក្ខណះរាវល្មមដើម្បីងាយស្រួលចម្អិន។
  3. បើកខ្ទះក្នុងកម្តៅក្តៅល្មម ដាក់ប្រេងឆាចូលបន្តិច រួចដាក់ល្បាយដែលលាយរូចចូលចំនួន ពីរស្លាបព្រាបាយសម្រាប់នំ Pancake មួយ។
  4. ចៀនត្រលប់ចុះឡើងរហូតដល់នំឡើងពណ៌មាសក្រហម ទើបបញ្ជាក់ថានំឆ្អិនល្អ។
  5. អ្នកអាចទទួលទាន ជាមួយទឹកឃ្មុំស្រោចពីលើ និងផ្លែឈើដែលអ្នកចូលចិត្ត។

 

ប្រែសម្រួលដោយ៖ Daneth