បើចង់ភ្លេចសង្សារចាស់មើលអត្ថបទនេះទៅ

  • 2016-08-05 06:06:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាគ៏ធ្លាប់ឆ្លងកាត់ពេលវេលាមិនល្អ សុបិន្តអាក្រក់ដែលបន្លាចយើង ដូចជាការបែកបាក់ស្នេហា ព្រាត់ប្រាស់ជាមួយមនុស្សដែលយើងស្រឡាញ់។ ប៉ុន្តែសូមកុំគិតអ្វីដែលបានកើតឡើងក្នុងផ្លូវអវិជ្ជមានទាំងស្រុងនោះអី រឿងអ្វីក៏ដោយវាកើតឡើងដោយមានហេតុផលរបស់វា។ វាដូចជាមេរៀនដែលទេវតាជូនអំណោយដល់យើង ដើម្បីស្គាល់និងរៀនពីវាផងដែរ។ អ្នកដ៏ទៃចូលមកក្នុងជីវិតយើង អ្នកខ្លះទៅ អ្នកខ្លះក៏ទៅក្នុងអំឡុងពេលមួយ មានន័យថាកាតព្វកិច្ចគេក្នុងជីវិតរបស់យើងគឺត្រូវបានបញ្ចប់ហើញ។មិនថាអ្នកកំពុងតែឆ្លងកាត់ការបែកបាក់ស្នេហាឬក៏ចង់ផ្លាស់ប្តូរខ្លួនទៅជាមនុស្សថ្មីនិងប្រសើរជាងមុនមួយទៀតនោះទេ Sabayដើរ មាន Tips មួយចំនួនដែលអាចជួយអ្នកទាំងអស់គ្នា អានហើយយកទៅសាកល្បងបានដើម្បីចាប់ផ្តើមផ្លូវថ្មីជាមួយរឿងល្អៗម្តងទៀ។

 

 

ជំហានទី1: ដោះលែង ដើម្បីទទួលបានការចាប់ផ្តើមថ្មី និងស្រស់ស្រាយមួយ អ្នកគួរតែឲ្យរបស់ចាស់ៗចេញទៅឲ្យបាត់ពីជីវិតអ្នក។ បើអ្នកកំពុងព្យាយាមបំភ្លេចរឿងចាស់ៗចោលពីស្នេហាអតីតកាលរបស់អ្នកនោះ អ្នកគួរតែចៀសចេញពីរបស់ណាដែលអាចរំលឹកពីមនុស្សអតីតកាលរបស់អ្នក។ Adminមិនអាចសន្យាថាវាស្រួលបានទេ ប៉ុន្តែជឿជាក់ចុះថា អ្នកនឹងជួយខ្លួនឯងបានច្រើន ព្រោះខ្លួនខ្ញុំផ្ទាល់ធ្លាប់ឆ្លងកាត់រឿងនេះ។ យកកាដូឬរបស់ផ្សេងៗដែលគេឲទៅឧបត្ថម អ្នកមិនត្រឹមតែស្រាយចំណងដ៏តឹងចេញពីខ្លួនឯងនោះទេ ថែមទាំងបានជួយដល់មនុស្សដែលកំពុងត្រូវការជំនួយទៀតផង។ពាក្យចាស់លោកពោលថា ‌‌‍‍«រូបថតគឺមិនផ្លាស់ប្តូរនោះទេ មានតែមនុស្សទេដែលផ្លាស់ប្តូរ» ពេលនិយាយអំពីអនុស្សាវរីយ៏គ្មានអ្វីអាក្រក់ជាងទុករូបថតរបស់មនុស្សដែលយើងបានបែកបាក់ស្នេហាជាមួយនោះទេ វានៅតែរំលឹកយើងពីមនុស្សម្នាក់នោះ គួរលុបចោលឲអស់ទៅ ទាំង Offline និង Online។ អ្នកនឹងទទួលបានអារម្មណ៍ល្អ បន្ទាប់ពីអ្នកអនុញ្ញាតរបស់ទាំងនោះចាកចេញពីជីវិតនាក់។ វាគ្រាន់តែត្រូវការមួយនាទីដើម្បីឲរឿងមានភាពងាយស្រួលឡើងវិញ។

 

 

ជំហានទី2: អត់អោន បើសិនមាននរណាមួយធ្វើឲអ្នកឈឺចាប់ វិធីល្អបំផុតដើម្បីចាក់ចេញពីវាគឺការអភ័យទោស។ ដឹងថាវាមិនងាយស្រួលទេ ប៉ុន្តែបើអ្នកនូវតែបៀមកំហឹងនិងការខូចចិត្តទាំងនោះក្នុងខ្លួនជារៀងរហូតនោះ មានន័យថាអ្នកបានអនុញ្ញាតវាឲបំផ្លាញអ្នកដោយខ្លួនឯងហើយ។ សរសេរសំបុត្រមួយឲខ្លួនអ្នក និងរៀបរាប់នូវអ្វីទាំងអស់ដែលអ្នកចង់។ ធ្វើការអភ័យទោស គឺធ្វើសម្រាប់ខ្លួនឯង វាធ្វើឲអ្នកឃ្លាតឆ្ងាយពីភាពឈឺចាប់ដែលបានកើតឡើង។ កុំចាំយូរទៀត បើអ្នកមានជម្លោះជាមួយអ្នកផ្ទះ ឬ មិត្តភក្តិរបស់អ្នក និយាយជាមួយពួកគេនៅថ្ងៃនេះទៅ ព្រោះអ្នកមិនដឹងថាថ្ងៃស្អែកមានរឿងអ្វីកើតឡើងនោះទេ។ វាមិនដែលយឺតពេលទេក្នុងការប៉ះពៅចំណងមិត្តភាពរបស់អ្នក និងចាប់ផ្តើមគ្រប់យ៉ាងសារជាថ្មីនោះទេ។

 

 

ជំហានទី3: ផ្លាស់ប្តូរ ផ្លាស់ប្តូររបស់នៅជុំវិញខ្លួនអ្នកដើម្បីទទួលបាននូវអារម្មណ៍ថ្មី។ ចាប់ផ្តើមពី តុធ្វើការ ឬក៏កម្រាលពូករបស់អ្នកព្រោះវាជាកន្លែងដែលអ្នកសម្រាក់។ មានកត្តាជាច្រើនទៀតដែលអ្នកអាចផ្លាស់ប្តូរ ដូចជាមូដសក់ប្រចាំត្រកូលរបស់អ្នក អ្នកនឹងទទួលបានរូបរាងថ្មី និងអារម្មណ៍ថ្មីបន្ទាប់ពីការដូរស្ទាយសក់។ ការផ្លាស់ប្តូររស់និយមម៉ូដសម្លៀកបំពាក់នាក់ក៏បាន បើសិនជាអ្នកតែងតែនិយមលេងស្ទាយ សខ្មៅ គួរតែងាកមកសាកល្បងការបន្ថែមពណ៌ទៅលើខោអាវរបស់អ្នក។ ពណ៌នៅជុំវិញខ្លួនអ្នកមានថាមពលទៅលើផ្លូវអារម្មណ៍របស់អ្នកដូចជាពណ៌សម្លៀកបំពាក់ដែលអ្នកពាក់ផងដែរ។ ដូច្នេះហេតុអ្វីមិនស្លៀកពាក់សម្លៀកបំពាក់ដែលធ្វើឲយើងមានអារម្មណ៍រីករាយនឹងខ្លួនឯង? Adminសុំណែនាំឲសាកពាក់ពណ៌ទឹកក្រូច ព្រោះពណ៌នេះឆ្លុះបញ្ចំងពីថាមពលនិងភាពជឿជាក់ដែលយើងមានចំពោះខ្លួនឯង លើសពីនេះទៀតពណ៌ទឹកក្រូចធ្វើឲយើងមើលទៅមានភាពស្រស់ស្រាយ និងរស់រវើក។

 

 

ជំហានទី4: ញញឹម

ធ្វើអ្វីមួយពោរពេញទៅដោយស្នាមញញឹមធ្វើឲ្យអ្វីគ្រប់យ៉ាងមើលទៅមានភាពងាយស្រួល និងគេគ្រប់គ្នាមើលឃើញថាយើងត្រៀមខ្លួនរួចជាស្រេចសម្រាប់អ្វីៗចំពោះមុខ។ ខ្ញុំគិតថាស្នាមញញឹមគឺជាគ្រឿងសម្អាងមួយសម្រាប់ជីវិតរបស់អ្នក។ វាគឺជា Fashion មួយដែលមិនចេះហួសសម័យ។

 

 

“I think a beautiful smile is the best accessory you can add to your wardrobe and to your life. It goes with everything and will never go out of style. Also, don’t forget to never stop dreaming-Michelle Phan”

 

ប្រភព៖ youtube.com/user/MichellePhan កែសម្រួល៖ ដាណែត