ចង់ចេះរកស៊ីគួរមើលសៀវភៅ៤ក្បាលនេះសិនទៅ
- 2016-08-08 02:33:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ចេះរកស៊ីគួរមើលសៀវភៅ៤ក្បាលនេះសិនទៅ
ចន្លោះមិនឃើញ
ឈានដល់ពាក់កណ្តាលឆ្នាំ ២០១៦ហើយ បើអ្នកត្រៀមគម្រោងនិងចង់ចេញប្រលូកបើកអាជីវកម្មខ្លួនឯងនោះ អ្នកទាំងអស់គ្នាគួរតែចំណាយពេលខ្លះ ដើម្បីអានសៀវភៅល្បីៗក្នុងពិភពលោកដែលអ្នកជំនួញជោគជ័យជាច្រើនបានរៀនតាម។ Sabayដើរ បានដកស្រង់សៀវភៅទាំង 4 ក្បាលខាងក្រោមណែនាំឲអ្នកទាំងអស់គ្នាអានសម្រាប់ទុកធ្វើជាដើមទុន។
How to Win Friends and Influence People:
និពន្ធដោយលោក Dale Carnegie និងបោះពុម្ពក្នុងឆ្នាំ 1936 លក់ចេញបានរាប់លានក្បាលលើពិភពលោក។ អ្នកជំនួញរាប់មិនអស់បានប្រើប្រាស់សៀវភៅនេះជាជំនួយក្នុងការនាំពួកគេទៅកាន់ភាពជោគជ័យ។ មានមនុស្សជាច្រើនណាស់បានអានវាជាច្រើនលើកច្រើនសារដើម្បីចងចាំនូវសំខាន់ក្នុងសៀវភៅ។ ការណែនាំរបស់អ្នកនិពន្ធ គឺមានភាពជាក់ស្តែង និងឧទាហរណ៍ល្អៗ ដែលអាចយកមកប្រើប្រាស់ក្នុងជីវិតបាន។ អ្នកប្រាកដជាមិនដែលឃើញអ្នកជំនួញណាមួយទទួលបានជោគជ័យដោយមិនបានអានសៀវភៅនេះឡើយ។
The Seven Habits of Highly Effective People:
និពន្ធដោយលោក Stephen R.Coveyផ្តោតទៅលើភាពជាអ្នកដឹកនាំដែលបានផ្លាស់ប្តូរជីវិតមនុស្សរាប់លាននាក់។ចំនុចសំខាន់ៗនិងល្អៗដែលអ្នកជំនួញបានរៀនពីសៀវភៅនេះគឺអំណាចនៃការយកចិត្តទុកដាក់លើអ្វីមួយ និងសម្ថតភាពក្នុងការធ្វើអ្វីមួយដោយឯករាជ។អ្នកនិពន្ធបានបញ្ជក់ថាបើគ្មានអំណាចទាំងពីរនេះទេ ទោះអ្នកមានចំណេះដឹងច្រើនប៉ុណ្ណាក៏ដោយ ក៏អ្នកមិនអាចអភិវឌ្ឍខ្លួនអ្នកឲខ្លាំងបានដែរ។ នេះមិនមែនជាសៀវភៅដែលប្រាប់ផ្លូវកាត់ឬក៏ល្បិចដើម្បីទៅរកភាពជោគជ័យនោះទេ ប៉ុន្តែក្នុងជំពូកនីមួយៗពោរពេញទៅដោយគំនិតដែលអ្នកគួរតែកត់ត្រាទុកនិងអានម្តងហើយម្តងទៀតដើម្បីកសាងផ្លូវសម្រាប់ដើរទៅរកភាពជោគជ័យក្នុងជីវិត។បើគ្មានការយកចិត្តទុកដាក់ទៅលើអ្វីមួយមួយនោះទេ មុខជំនួយរបស់អ្នកគឺមិនអាចទទួលបានជោគជ័យនោះទេ ដូច្នេះហើញបានជាអ្នកគួរតែធ្វើជាម្ចាស់សៀវភៅនេះ។
Steve Jobs:
និយាយអំពីសហគ្រិនម្នាក់ដែលព្យាយាមផ្លាស់ប្តូរពិភពលោកដោយខ្លួនគាត់ផ្ទាល់។ អ្នកនិពន្ធ Wallet Issacsonបានដកស្រង់ការសម្ភាសចំនួនជាង 40 ជាមួយលោក Steve Jobs និងការសម្ភាសជាងរាប់រយរវាងគ្រួសារ មិត្តភក្តិ និងអ្នករួមការងារ ដើម្បីបង្កើតបានជាសៀវភៅមួយក្បាលនេះ។ បើសិនជាអ្នកមានគម្រោងចាប់ផ្តើមមុខជំនួញផ្ទាល់ខ្លួននោះ សៀវភៅនេះនិងក្លាយជាកាតាលីករជំរុញឲអ្នកសម្រេចអ្វីមួយលើសពីការគិតរបស់អ្នក។ Issacsonសរសេអំពីគ្រប់ចំនុចនៃជីវិតផ្ទាល់ខ្លួនរបស់Jobsតាំងពីអត្តចរិតនិងការជឿជាក់របស់គាត់។លើសពីនេះទៅទៀត អ្នកនិពន្ធបានបន្ថែមអំពីជីវិតរស់នៅដ៏សាមញ្ញរបស់សេដ្ឌីពាន់លានម្នាក់នេះ ជាមួយនិងភាពជាអ្នកដឹកនាំ ដ៏មានឥទ្ធិពលក្នុងពិភព Computer ជាមួយនិង Coding។ បន្ថែមជាមួយនឹងភាពវ័យឆ្លាតក្នុងការលក់និងវិស័យទីផ្សាររបស់គាត់។ Steve Jobs បានរស់នៅក្នុងជីវិតដ៏មិនគួរឲជឿមួយដែលអ្នកមិនដែលបានជួបពីមុន រឿងរបស់គាត់នឹងជះឥទ្ធិពលដល់ចិត្តអ្នកអំពីភាពជាអ្នកដឹកនាំ និងគំនិតក្នុងការធ្វើជំនួញដែលរុញច្រានអ្នកក្នុងការសម្រេចសមិទ្ធផលអ្វីមួយសម្រាប់ពិភពលោក។
RICH DAD POOR DAD
សៀវភៅនេះនិយាយអំពីមនុស្សម្នាក់ដែលមានឪពុកពីរ ឪពុកបង្កើតជាអ្នកក្រនិងឪពុករបស់មិត្តភក្តិជិតសទ្ធិឈ្មោះថា Mike ជាអ្នកមាន។ឪពុកទាំងពីរដែលម្នាក់ជាគ្រូបង្រៀននិងឪពុកម្នាក់ទៀតជាអ្នកជំនួញបានផ្តល់មេរៀនឲ្យកូនៗអំពីរបៀបដើម្បីក្លាយជាមនុស្សជោគជ័យទៅថ្ងៃអនាគតតាមផ្លូវពីរផ្សេងគ្នា។ ក្នុងសៀវភៅនេះអ្នកនិពន្ធបានធ្វើការដកស្រង់និងប្រៀបធៀបមេរៀនរបស់ឪពុកទាំងពីរជាប្រាំមួយជំពូកដូចខាងក្រោម
អ្នកមានមិនធ្វើការដើម្បីលុយ។
សារះសំខាន់នៃចំណេះដឹងខាងផ្នែកហិរញ្ញវត្តុ។
ប្រកាន់ខ្ជាប់ការងាររបស់ខ្លួនឯង។
ពន្ធអាករនិងការសហការ។
អ្នកមានអាចផលិតលុយបាន។
ធ្វើការដើម្បីរៀន មិនមែនធ្វើការដើម្បីលុយតែមួយមុខទេ។
កែសម្រួល៖ ដាណែត