ជឿអត់ថាគ្រឿងស្រវឹង ធ្វើឱ្យមនុស្សញៀន?

  • 2017-03-28 10:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រឿងស្រវឹងគ្មានសារធាតុញៀនទេ ប៉ុន្តែវាចេះវង្វក់ចិត្តមនុស្សឱ្យចង់ផឹករាល់ថ្ងៃ ។ មនុស្ស​មួយ​ចំនួន​ ចូល​ចិត្ត​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​ ព្រោះ​វា​អាច​ធ្វើ​​ឲ្យ​ពួក​គេ​ មាន​អារម្មណ៍​សប្បាយ​ បាន​រសាយ​ពី​​ភាព​មួរ​ហ្មង​ ឬ​ទុក្ខ​កង្វល់​ ភ្លេច​អស់​នូវ​ទុក្ខ​ព្រួយ​ និង​បញ្ហា​ស្មុគស្មាញ​នានា​។ យ៉ាង​ណា​មិញ​ ការ​​ទទួល​ទាន​​​ភេសជ្ជៈ​ស្រវឹង​​ទាំង​នោះ​​រាល់​ថ្ងៃ​ អាច​បង្ក​​ឲ្យ​​ពួក​គេ​ប្រឈម​​នឹង​គ្រោះ​ថ្នាក់​ជា​ច្រើន​ ដូចជា ៖

 

 

  • មិន​អាច​គិត​គូរ​ ធ្វើ​កិច្ចការងារ​បាន​ល្អ​ប្រសើរ​
  • បាត់​បង់​ការ​ចង​ចាំ​ (ខូច​ខួរ​​ក្បាល​)
  • ខាត​បង់​​​លុយ ពេល​វេលា​
  • អាច​ឈាន​ដល់​ការ​បង្ក​​ហិង្សា​ក្នុង​គ្រួសារ​ នាំ​ឲ្យ​បាត់​បង់​កិត្តិយស​
  • ងាយ​មាន​ទំនាស់​ជា​មួយ​មិត្តភក្តិ ឬ​អ្នក​ជិត​ខាង​
  • អាច​មាន​គ្រោះ​ថ្នាក់​​ក្នុង​ពេល​ធ្វើ​ការងារ​ ឬ​មាន​គ្រោះ​ថ្នាក់​ចរាចរ
  • បង្ក​ឲ្យ​មាន​ជំងឺ​ក្រពះ ឈឺ​ថ្លើម ក្រិន​ថ្លើម មហារីកថ្លើម​ជា​​ដើម​ ក្អួត​ឈាម​​ជា​ដើម​ ។ល។
  • មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ គិត​ចង់​សម្លាប់​ខ្លួន​​​ ឬ​សម្លាប់​ខ្លួន​ក្នុង​ករណី​ខ្លះ...។
 

 

ដើម្បី​ជា​គន្លឹះ​ក្នុង​ការ​ បញ្ឈប់​​ទម្លាប់​សេព​គ្រឿង​ស្រវឹង​ដោយ​ខ្លួន​ឯង​ គ្លីនិក​ ​នៃ​អង្គការ​​ចិត្ត​សង្គម អន្តរ​វប្បធម៌​​ នៃ​កម្មវិធី​​សុខភាព​ផ្លូវ​ចិត្ត​បាន​​ណែ​នាំ​ពី​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

 

  • រំលឹក​ និង​ដឹង​ខ្លួន​​ឯង​ថា ការ​ញៀន​គ្រឿង​ស្រវឹង​​​ នឹង​នាំ​​ឲ្យ​មាន​បញ្ហា​ធំ ប៉ះ​ពាល់​ដល់​ខ្លួន​ឯង និង​គ្រួសារ​។
 
  • កាត់​បន្ថយ​បរិមាណ​ នៃ​ការ​​ប្រើ​ប្រាស់​​គ្រឿង​ស្រវឹង​ បន្តិច​​ម្តង​ៗ​ជា​លំដាប់​​ដោយ​ការ​តាំង​ចិត្ត​។
 
  • ព្យាយាម​​ផ្លាស់​ប្តូរ​ទម្លាប់​​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ ដោយ​ព្យាយាម​​ធ្វើ​កិច្ចការ​​ការងារ​ប្រយោជន៍​ ដូច​ជា​ធ្វើ​កិច្ច​ការ​ផ្ទះ លាង​​ចាន បោក​ខោ​អាវ ជួយ​​ដាំ​ស្ល​ជា​ដើម ឬ​ទៅ​លេង​កីឡា ដើម្បី​ទ្រ​ទ្រង់​សុខភាព​ឲ្យ​បាន​ល្អ​ជា​ដើម​។
 
  • រក​ជំនួយ​ពី​​គ្រូពេទ្យ​ ឬ​អ្នក​ឯកទេស​​​ផ្តល់​​​ប្រឹក្សា​ដើម្បី​ពិគ្រោះ​ យោបល់​​ប្រសិន​បើ​​ មាន​ការ​លំបាក​ ឬ​កើត​មាន​រោគ​សញ្ញា​ នៅ​ពេល​ផ្តាច់​គ្រឿង​ស្រវឹង​៕​​​
 

 

អត្ថបទ៖ មាន រតនា