ភេសជ្ជៈ​​​រស​ជាតិ​ឆ្ងាញ់​ហើយ ជួយសម្រក​ក្បាល​ពោះ​បាន​ឆាប់​រហ័ស​ទៀត​!

  • 2017-04-06 03:08:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សមួយ​ចំនួន​ប្រហែល​ជា​កំពុង​ទើស​ទាល់​ជាមួយ​ខ្លួន​ឯង​ដែល​មាន​ក្បាល​ពោះ​ធំ​ហើយ​មែន​ទេ​? កុំ​បារម្ភ​! ថ្ងៃនេះសប្បាយដើរ ​សូម​ណែ​នាំ​រូប​មន្ត​ភេសជ្ជៈ​ធម្មជាតិ ​២ ​ប្រភេទ ​ដែល​ធ្វើ​ឱ្យ​ក្បាល​ពោះ​រាប​ស្មើ​បាន​យ៉ាង​ឆាប់​រហ័ស ​ហើយ​វា​ថែម​ទាំង​មាន​រស​ជាតិ​ឆ្ងាញ់​ទៀត​ផង​៖

 

១​. ក្រូច​ឆ្មារ​សូ​ដា

 

 

គ្រឿង​ផ្សំ​៖

  • ក្រូច​ឆ្មារ ​៥ ​ផ្លែ​
  • ស្ករស​
  • សូដា ​១ ​លីត្រ​
  • ​ជី​អង្កាម​
  • ទឹក​កក
 

វិធី​ធ្វើ​៖ ច្របាច់​ក្រូច​ឆ្មារ​ទាំង ​៥ ​ផ្លែ​យក​ទឹក ​រួច​លាយ​ជាមួយ​ស្ករ​ស​ក្នុង​បរិមាណ​សម​ល្មម​កូរ​ឱ្យ​សព្វ​ហើយ​ដាក់​ជាមួយ​សូដា ​។ ទទួល​ទាន​មួយ​កែវ​មុន​ពេល​ចូល​គេង​ដោយ​ដាក់​បន្ថែម​ជាមួយ​ទឹក​កក​និង​ជី​អង្កាម។

 

 

២​. ក្រូច​ឆ្មារ​សូ​ដា​ខ្ញី

 

គ្រឿង​ផ្សំ​៖

  • ក្រូច​ឆ្មារ ​៤ ​ផ្លែ​
  • ស្ករ​ស​
  • ​ខ្ញី​
  • សូ​ដា ​១ ​លីត្រ​
  • ទឹក​សុទ្ធ​កន្លះ​កែវ​
  • ជី​អង្កាម​
  • ទឹក​កក ​
 

វិធី​ធ្វើ​៖ ច្របាច់​ក្រូច​ឆ្មារ​យក​ទឹក ​រួច​យក​ស្ករ​ស​ក្នុង​បរិមាណ​សម​ល្មម​លាយ​ជាមួយ​ទឹក​សុទ្ធ​ដាំ​លើ​ចង្រ្កាន​ឱ្យ​ឡើង​ខាប់ ​បន្ទាប់​មក​យក​ខ្ញី​ចិញ្ច្រាំ​ឱ្យ​ម៉ត់​ដាក់​ក្នុង​ទឹក​ស្ករ​នោះ ​។ លាយ​ទឹក​ក្រូច​ឆ្មារ​ជាមួយ​ល្បាយ​ទឹក​ស្ករ​និង​សូដា ​ហើយ​នៅ​ពេល​ទទួល​ទាន​គ្រាន់​តែ​បន្ថែម​ទឹក​កក​និង​ជី​អង្កាម​ជា​ការ​ស្រេច។

 

 

ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ត្រូវ​ទទួល​ទាន​ភេសជ្ជៈ​ខាង​លើ​ជា​រៀង​រាល់​យប់​មុន​ពេល​ចូល​គេង ​៕

 

ប្រភព​៖ Brightside

ប្រែសម្រួល៖ រ័ត្ន