ចំណុចសំខាន់ដែលគួរយល់ដឹងមុនពេលទៅលេងប្រាសាទ

  • 2017-04-25 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលទៅលេងប្រាសាទបុរាណម្តងៗ អ្នកអាចទៅដោយមិនបានយល់ដឹងពីចំនុចសំខាន់ខ្លះៗជាមុន ដែលបណ្តាលអោយអ្នកស្តាយក្រោយ ឬខូចអារម្មណ៍ពេលដើរលេងនោះ ដូច្នេះខាងក្រោមនេះគឺជា១០ចំនុចដែលអ្នកគួរស្វែងយល់មុនពេលទៅលេងប្រាសាទ។

១ ធ្វើការស្រាវជ្រាវខ្លះៗ

នៅពេលដែលអ្នកបានយល់ដឹងពីប្រវត្តិសាស្ត្រ និងភាពអស្ចារ្យខ្លះៗនៃប្រាសាទដែលអ្នកគ្រោងនឹងទៅ អ្នកនឹងកាន់តែស្ងប់ស្ងែងនឹងប្រាសាទនោះមួយកម្រិតទៀត។ ម្យ៉ាងវិញទៀត អ្នកអាចដឹងថាប្រាសាទណាខ្លះដែលអ្នកគួរទៅ ជៀសវាងឈរគិតដែលនាំអោយខាតពេល។

២ ត្រៀមខ្លួនដើរ

ប្រាសាទនីមួយៗ ជាពិសេសប្រាសាទអង្គរវត្តមានទំហំធំពិតមែន ហើយអ្នកប្រាកដជាមិនមែនទៅតែប្រាសាទមួយនោះទេ ដូច្នេះគួរតែពាក់ស្បែកជើងណាដែលងាយស្រួលដើរ។

៣ ដាក់ទឹកតាមខ្លួន

អាកាសធាតុនៅប្រទេសកម្ពុជាពិតជាក្តៅខ្លាំង ជាពិសេសអំឡុងខែមេសាដល់ឧសភា ដូច្នេះកុំភ្លេចដាក់ទឹកតាមខ្លួនជាប់ជានិច្ច។

៤ ដាក់ឆ័ត្រ ឬមួកតាមខ្លួន

ទោះបីជាស្រុកយើងរាងក្តៅតែជួនកាលក៏មានធ្លាក់ភ្លៀងដោយមិនដឹងខ្លួន ដូច្នេះគួរដាក់ឆ័ត្រនិងមួកដើម្បីការពារភ្លៀង និងកម្តៅ។

៥ ជួលមគ្គុទេស៍ទេសចរ

បងប្អូនយើងដែលជាជនជាតិខ្មែរមិននិយមមានមគ្គុទេស៍ទេសចរនោះទេ តែអ្នកគួរតែសាកល្បងជួលពួកគាត់ម្ដងដើម្បីដឹងពីប្រវត្តិសាស្រ្ត និងភាពអស្ចារ្យឲ្យកាន់តែជ្រាលជ្រៅជាងមុន។

៦ ស្លៀកពាក់ខោអាវសមរម្យ

ប្រាសាទនីមួយៗសុទ្ធតែជាកន្លែងទីសក្ការៈ ដូច្នេះយើងគួរគម្បីស្លៀកពាក់អោយសមរម្យដោយអាវដែលមានដៃគ្របស្មា និងខោវែង។

៧ ជៀសវាងពាក់ស្បែកជើងកែង

ស្បែងជើងដែលមានកែងមុតស្រួចនឹងធ្វើអោយប្រាសាទមានការសឹករិចរឹលបន្តិចម្ដងៗ ដូច្នេះយើងគួរព្យាយាមថែរក្សាការពារប្រាសាទរបស់យើងទាំងអស់គ្នា។

៨ ជួលកង់ជិះ

ការជួលកង់ជិះតាមផ្លូវទៅប្រាសាទកាន់តែមានភាពពេញនិយមទៅៗ ព្រោះអ្នកអាច ស្រូបយកខ្យល់អាកាសបរិសុទ្ធ មើលទេសភាពដ៏ស្រស់បំព្រង ម៉្យាងទៀតអាចឈប់សម្រាកតាមផ្លូវបានយ៉ាងងាយស្រួលហើយជួយថែរក្សាបរិស្ថាន និងចំណាយអស់តិចទៀតផងសម្រាប់យានជំនះ។

៩ គួរទៅលេងប្រាសាទនៅអំឡុងខែធ្នូ ឬមករា

ព្រោះថាអំឡុងខែនេះមានអាកាសធាតុត្រជាក់ជាងធម្មតា។

១០ ហូបបាយនៅមុខអង្គរ

កុំរំលងចំណុចនេះឲ្យសោះ ព្រោះថានៅមុខអង្គរតូចមានម្ហូបអាហារឆ្ងាញ់ៗមែនទែនដូចជា សម្លរម្ជូរក្ដាត ប្រហុកខ្ចប់ និងសាច់អាំងច្រើនប្រភេទដែលមានតម្លៃថោកសមរម្យ។

បើបានដឹងចំណុចនេះហើយអ្នកប្រហែលជាមានការត្រៀមខ្លួនគ្រប់គ្រាន់សម្រាប់ការដើរលេងនៅប្រាសាទលើកក្រោយហើយ តែកុំភ្លេចចែករំលែកចំណុចទាំងនេះទៅកាន់គ្រប់គ្នាដែលគាត់នឹងគ្រោងទៅលេងតាមប្រាសាទផងដែរ។


ប្រភព៖ TripAdvisor ប្រែ​សម្រួល៖ Nita