ទំលាប់ងាយៗ ដែលអាចធ្វើឱ្យលោកអ្នកស្រក ទម្ងន់ដោយខ្លួនឯង

  • 2017-04-25 09:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងធ្លាប់តែគិតថាដើម្បីឱ្យ ស្រកទម្ងន់ត្រូវការព្យាយាមយ៉ាងខ្លាំង ដូចជាហាត់ប្រាណជា ប្រចាំ និងធ្វើការតមអាហារដែលមានជាតិខ្លាញ់ ប៉ុន្តែតាមពិតទៅមានទំលាប់ងាយៗ មួយចំនួនក៏អាចធ្វើអោយ យើងស្រកទម្ងន់បានដែរ។

ដកដង្ហើមអោយវែងៗ

ការដកដង្ហើម អោយវែងៗ អាចកាត់បន្ថយភាពតានតឹងរបស់យើង មួយកំរិត ដែលអាចកត្តាកាត់បន្ថយការឡើងទម្ងន់ ដែលបង្កមកពីភាពតានតឹងនៅក្នុងជីវិត។

ទទូលទាន បន្លែសម្រាប់អាហារពេលព្រឹក

អាហារពេលព្រឹកពិតជាមានសារៈសំខាន់ណាស់ សម្រាប់សារពាង្គកាយព្រោះវា ផ្ដល់២៥% នៃកម្លាំងទាំងអស់នៅក្នុងខ្លួនរបស់យើង។ ដូចនេះបន្លែសម្រាប់អាហារពេលព្រឹកគឺល្អបំផុតចំពោះការសម្រក់ទម្ងន់ ព្រោះបន្លែមានសម្បូរដោយវីតាមីននឹងមិនអាចឱ្យយើង ឡើងទម្ងន់នោះទេ។

អង្គុយឱ្យត្រង់

នៅពេលដែលយើងអង្គុយឱ្យត្រង់ នៅពេលដែល បរិភោគអាហារ មើល ទូរទស្សន៍ និងធ្វើការ ជា ទម្លាប់ដ៏ល្អ បំផុតក្នុងការសម្រក់ទម្ងន់ ព្រោះវាអាចធ្វើបន្ថយភាពតានតឹង របស់យើងបាននៅពេលធ្វើទម្លាប់នេះជា ប្រចាំ។

ទទួលទាន អាហារហិរ

អាហារហិរអាចបង្កើនល្បឿនការដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយរបស់យើងបានយ៉ាងល្អ។ លើសពីនេះទៀតវាបន្ថយជាតិខ្លាញ់ក្នុងរាងកាយ ព្រោះវារំញោចបំផ្លាញកោសិកាជាតិខ្លាញ់ធម្មជាតិ។

ទទួនអាហារនៅមុខកញ្ចក់

ស្ដាប់ទៅដូចជាប្លែក ប៉ុន្តែវាពិតជាមានប្រសិទ្ធភាព នៅពេលដែលយើងឃើញខ្លូនឯងលេប អាហារនៅក្នុងកញ្ចក់ វាធ្វើអោយយើងទទួនទានអាហារបានតិចជាងមុន។ តោះសាកល្បងទាំងអស់គ្នា។

ឡើងជណ្ដើរ !!!!

ប្រសិនជាលោកអ្នក ជាអ្នកចូលចិត្តប្រើប្រាស់ជណ្ដើរយន្ត គឺដល់ពេល ផ្លាស់ប្ដូរក្នុងការ ប្រើជណ្ដើរថ្មើរជើងវិញហើយ ដើម្បីស្រកទម្ងន់។

ផឹកទឺក ២កែវបន្ទាប់ពីទទូលទានអាហារហើយ

អ្នកជំនាញបាន ណែនាំថាប្រសិនជាយើងផឹកទឹកពី កែវបន្ទាប់ពីបរិភោគអាហារហើយ វាអាចធ្វើឱ្យយើង ឆ្អែតខ្លាំង នឹងមិនមានអារម្មណ៍ទទួលទានអ្វីបន្ថែមទៀតទេរ។

ងូត ទឹកក្ដៅឧណ្ហ៍ៗ

ងូត ទឹកក្ដៅឧណ្ហ៍ៗអាចធ្វើឱ្យយើងកំទេច ជាតិ ខ្លាញ់នៅក្នុងខ្លួនរបស់យើងបានផងដែរ។


ប្រភព៖ Brightside ប្រែ​សម្រួល៖ sophea kheang