ក្លឹបហាត់ប្រាណទាំង៣ សម្រាប់អ្នកចង់ហាត់យកសាច់ដុំ និងរាងស្អាត
- 2017-04-27 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបហាត់ប្រាណទាំង៣ សម្រាប់អ្នកចង់ហាត់យកសាច់ដុំ និងរាងស្អាត
ចន្លោះមិនឃើញ
សុខភាពសំខាន់សម្រាប់មនុស្សគ្រប់គ្នា ហើយការថែទាំឱ្យមានសុខភាពល្អដោយខ្លួនឯងផ្ទាល់ក៏សំខាន់ផងដែរ។ ការហាត់ប្រាណជាផ្នែកសំខាន់មួយជួយឱ្យរាងកាយមានសុខភាពល្អនិងមានរាងស្អាតមិនថាបុរសឬនារី។សម្រាប់មនុស្សប្រុសភាពច្រើនចូលចិត្តហាត់ដើម្បីឱ្យមានសាច់ដុំស្អាតដោយពួកគាត់តែងទៅហាត់នៅតាមក្លឹបហាត់នានា ឯមនុស្សស្រីក៏អាចទៅហាត់នៅទីនោះបានដូចគ្នាដែរ។ តើអ្នកណាខ្លះមិនធ្លាប់ទៅហាត់ប្រាណនៅកន្លែងទាំងនោះខ្លះ? អញ្ចឹងថ្ងៃនេះ សប្បាយដើរនឹងណែនាំ ក្លឹបហាត់ប្រាណប៉ុន្មានកន្លែងដល់អ្នកទាំងអស់គ្នា ទុកគ្រាន់មានពេលទៅហាត់ដើម្បីសុខភាព។
ក្លឹបហាត់ប្រាណS-Fitness
S-Fitness ជាក្លឹបហាត់ប្រាណដែលមានឧបករណ៍ល្អៗ ទៅតាមស្តង់អន្តរជាតិ ហើយនៅទីនោះក៏មានគ្រូបង្វឹក ចាំជួយណែនាំ ពីរបៀបហាត់ផងដែរ។ សម្រាប់តម្លៃមានដូចជា ការហាត់ដោយប្រើម៉ាស៊ីនអេឡិចត្រូនិក ១៥០០៛\ ១០នាទី ការហាត់ដោយឧបករណ៍ ធម្មតា សម្រាប់បុរស ៣០០០៛ \ នារី ២០០០៛ បើកពីថ្ងៃចន្ទ័ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៥ព្រឹកដល់ ៨: ៣០នាទីយប់
ទីតាំងនៅផ្ទះលេខ#51, ផ្លូវ 440, ទូលទំពួង១, ខណ្ឌចំការមន ព័ត៌មានបន្ថែម S-Fitness
SuperFit Fitness and Health Club
ចាប់ពីម៉ោង 6:00AM - 10:00PM មានទីតាំងនៅលើផ្លូវម៉ៅសេទុង ព័ត៌មានបន្ថែម SuperFit Fitness and Health Club
ក្លឹបហាត់ប្រាណ The Gym Toul Kok
មានគ្រូបង្វឹកជំនាញចាំបង្ហាត់ ទាំងបុរស និងនារី។
នៅម្ដុំ ទួលគោក ទូរស័ព្ទលេខ071 288 8886
អត្ថបទ៖ chanvutha yin