ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នឹងមកដល់វេបសាយ Netflix នៅខែកញ្ញានេះហើយ!

  • 2017-08-04 02:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ ដែលជាភាពយន្តខ្នាតធំមួយ ដែលប្រជាជនខ្មែរ ទន្ទឹមរងចាំទស្សនា យ៉ាងយូរ មកហើយ ឥឡូវនេះ វានឹងបង្ហាញខ្លួននៅក្នុង វេបសាយ ខ្សែរភាពយន្តដ៏ល្បី Netflix នៅខែកញ្ញា ឆ្នាំ ២០១៧ នេះហើយ។

គួរបញ្ជាក់ផងដែរថា រឿងមុនដំបូងខ្មែរក្រហម សម្លាប់ឪពុកខ្ញុំ នេះ ដឹកនាំរឿងដោយអ្នកស្រី អេនជូលីណា ជូលីដែល ជាភាពយន្ត បង្ហាញពី សម័យកម្ពុជាប្រជាធិបតេយ្យ និង គឺជាការចងចាំដ៏ឈឺចាប់របស់ អ្នកនិពន្ធសៀវភៅ និង សកម្មជនការពារសិទ្ធមនុស្ស អ្នកស្រី លឿង អ៊ឹង ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមយ៉ាងសាហាវយ៉ោងខ្នង នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៨។ ព្រឹត្តិការណ៍នេះបានកើតឡើង ពេលខ្មែរក្រហមបានឡើងកាន់អំណាច កាលពីអ្នកស្រីនៅអាយុ ៥ ឆ្នាំ ដល់ ៩ ឆ្នាំ។ ខ្សែរភាពយន្តនេះបានឆ្លុះបញ្ចាំងអំពី ស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងផ្តូរផ្តាច់របស់ គ្រួសារអ្នកស្រី លឿង ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម។ តោះរងចាំមើលទាំងអស់គ្នា។


ប្រភព៖ facebook ប្រែ​សម្រួល៖ sophea kheang