តើ​មូល​ហេតុ​​អ្វី​ដែល​បណ្ដាល​ឱ្យ​ស្បែក​ស្ងួត?​តើ​មាន​វិធី​ព្យាបាល​ទេ?

  • 2017-10-25 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្បែក​ស្ងួត​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដែល​កំពុង​កើត​មាន​ចំពោះ​មនុស្ស​ភាគ​ច្រើន​ពិសេស​សុភាព នារី។ ​ស្បែក​មាន​តួនាទី​សំខាន់​សម្រាប់​ការពារ​​រាង​កាយ​ទាំង​មូល​ដូច​នេះ​វា​ងាយ​នឹង​ទទួល​រង​ការ​ខូច​ខាត​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។ខាងក្រោម​នេះ​ គឺ​ជា​មូលហេតុ​ធ្វើ​ឱ្យ​ស្បែក​ស្ងួត ដែល​យើង​គួរ​តែ​យល់​ដឹង​ ​និង​ការ​ព្យាបាល​​​ ទប់​ស្កាត់​កុំ​ឲ្យ​មាន​បញ្ហាដល់​សុខភាព​ស្បែក​របស់​យើង​...

វ័យ

​ពេល​មនុស្ស​មាន​វ័យ​កាន់​តែ​​ចាស់​​ការ​ផ្ទុក​ជាតិ​ទឹក​ក៏​មាន​ការ​ចុះ​ថយ​ធ្វើ​ឱ្យ​ស្បែក​កាន់​តែ​ងាយ​ខូចខាត​និង​ស្ងួត​ ​ហើយ​ការ​​បណ្ដុះ​កោសិកា​ថ្មី​ក៏​មិន​បាន​ល្អ​ដូច​វ័យ​ក្មេង​ដែរ។ ដូច​នេះ​​ដំណោះ​ស្រាយ​ដ៏​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​គឺ​ការ​បង្កើន​នូវ​ទម្លាប់​ផឹក​ទឹក​ឱ្យ​បាន​ញឹកញាប់។​​​​ កុំ​ត្រាំ​ទឹក​ក្ដៅ​ឬ​មុជ​ទឹក​ក្ដៅ​យូរ​ពេក​ព្រោះ​វា​ធ្វើ​ឱ្យ​របក​នូវ​ស្រទាប់​កោសិកា​ខ្លាញ់​ពិសេស​របស់​ស្បែក។ ​ការ​ប្រើ​ប្រេង​ដូង​មក​លាប​លើ​ស្បែក​អាច​​ជួយ​​ឱ្យ​ស្បែក​មាន​ជាតិ​​សំណើម​ និង​ភ្លឺ។

ការ​ញ៉ាំ​អាហារ ​និង ​lifestyle

Lifestyle ​និង​របប​អាហារ​ក៏​អាច​ជា​បញ្ហា​ដែល​បណ្ដាល​ឱ្យ​ស្បែក​បាត់​បង់​ជាតិ​ទឹក​ដែរ។ ការ​បរិភោគ​អាហារ​ដែល​គ្មាន​ជាតិ​ខ្លាញ់​អាច​ធ្វើ​ឱ្យ​ស្បែក​បាត់បង់​​ Essential Fatty Acids (omega3 និង​ omega6 )​ដែល​មាន​សារសំខាន់​ជួយ​ផលិត​ជាតិ​ប្រេង​និង​រក្សា​សំណើម​ដល់​ស្បែក។ ​ដូច្នេះ​ហើយ​ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​omega3 គឺ​មាន​សារសំខាន់។ ​បើ​អ្នក​មិន​បាន​ទទួល​ទាន​អាហារ​ដែល​មាន​omega3​ក្នុង​មួយ​ថ្ងៃ ​អ្នក​ក៏​អាច​ញ៉ាំ​​fish oil ដែល​ជា​ប្រភេទ​ថ្នាំ​គ្រាប់​​មាន​ផ្ទុក​នូវ​omega 3 fatty acids​​​ក៏​បាន។​​​​

កត្តា​អាកាស​ធាតុ

នេះ​ជា​បញ្ហា​ទូទៅ​ដែល​មនុស្ស​ភាគ​ច្រើន​ជួប​ប្រទះ។ ​អាកាស​ធាតុ​ត្រជាក់​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​ខ្វះ​ជាតិ​សំណើម​​ថែម​ទាំង​អាច​ធ្វើ​ឱ្យ​មាន​ការ​កន្ទួល​រមាស់​​ក្រហម​លើ​ស្បែក​។​​

ហើយ​ការ​ទទួល​រង​នូវ​កម្ដៅ​ថ្ងៃ​ក្ដៅ​ខ្លាំង​ក៏​ជា​មូលហេតុ​បណ្ដាល​ឱ្យ​ខូច​ខាត​កោសិកា​និង​ទប់​ស្កាត់​សមត្ថ​ភាព​បញ្ចេញ​​សំណើម​របស់​​ស្បែក​។ ​​​​ដូច្នេះ​ហើយ​​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​វីតាមីន​​មាន​ដូច​ជា​ផ្លែ​ក្រូច​​, ប្រភេទ​សណ្ដែក​, ស្ពៃ​ពណ៌​បៃតង​, broccoli, និង​ស៊ុត​អាច​ជួយ​ផ្ដល់​និង​រក្សា​សំណើម​ស្បែក។ ​​ក្នុង​អាហារ​ទាំង​នេះ​សំបូរ​ទៅ​ដោយ​វីតាមីន​B2, B6, B12, C និង​E​។​​​​​​​​


ប្រភព៖ pinterest អត្ថបទ៖ Sin Sovannleakhena