វិធីទាំង៥ដែលជួយកាត់បន្ថយភាពស្មុគស្មាញក្នុងជីវិតប្រចាំថ្ងៃ
- 2017-10-25 12:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីទាំង៥ដែលជួយកាត់បន្ថយភាពស្មុគស្មាញក្នុងជីវិតប្រចាំថ្ងៃ
ចន្លោះមិនឃើញ
តើអ្នកធ្លាប់មានអារម្មណ៍ថាមិនចង់ក្រោកពីគេងនៅពេលដែលអ្នកគិតដល់ភារកិច្ចដែលនឹងត្រូវបំពេញរាល់ថ្ងៃទេ? ហើយមុនពេលក្រោកពីគេងខួរក្បាលរបស់អ្នកពោរពេញទៅដោយការងារដែលនៅសេសសល់មិនទាន់បានបញ្ចប់។
ជាញឹកញាប់, យើងជាអ្នកបង្កើតភាពស្មុគស្មាញឱ្យខ្លួនឯងដោយមិនដឹងខ្លួន។ ហើយធ្វើឱ្យបញ្ហាតូចក្លាយជាធំ។ តាមពិតទៅបើយើងធ្វើអ្វីមួយប្រកបដោយភាពច្បាស់លាស់និងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដោយត្រឹមត្រូវអ្វីៗហាក់មិនសូវមានភាពស្មុគស្មាញប៉ុន្មានទេ។
១. ចាប់ផ្ដើមថ្ងៃថ្មីជារៀងរាល់ថ្ងៃជាមួយនឹងសៀវភៅកំណត់ហេតុ(journaling)
ចូរចំណាយពេល១០ទៅ១៥នាទីដើម្បីសរសេរអំពីសុបិន, ភាពភ័យខ្លាច, គោលដៅអនាគត, ការចង់បានរបស់អ្នក-ល-។ សរសេរអំពីអ្វីដែលអ្នកចូលចិត្តហើយរីករាយនឹងធ្វើ។ សរសេរអំពីគម្រោងសម្រាប់ថ្ងៃនេះ។ អ្នកនឹងចាប់ផ្ដើមឃើញពីឥទ្ធិពលនៃគំនិតទាំងនោះមកលើសកម្មភាពប្រចាំថ្ងៃ។
២. យកពេលសម្រាកពីការងារមករីករាយនឹងរសជាតិអាហារ
តើពេលណាជាពេលចុងក្រោយបង្អស់ដែលអ្នកបានចំណាយពេលវេលាទៅញ៉ាំអាហារឱ្យបានឆ្ងាញ់និងដោយមិនខ្វល់ពីភាពច្របូកច្របល់ដែលអ្នកកំពុងមានក្នុងជីវិត? ភាពលំបាកកំពុងកើតមាននៅក្នុងជីវិត, ជារៀងរាល់ថ្ងៃយើងម្នាក់ស្ថិតនៅក្នុងស្ថានភាពមួយ " Go, Go, Go, ...” ដែលមានន័យថាយើងបង្ខំខ្លួនឯងឱ្យញ៉ាំលឿនតាមដែលអាចធ្វើទៅបាននឹងអាងបានទៅបន្តសកម្មភាពមួយថ្មីទៀត។តែផ្ទុយទៅវិញអ្នកកំពុងដាក់សម្ពៀតលើខ្លួនឯង។
៣. រៀនធ្វើការងារម្ដងមួយៗហើយឲ្យច្បាស់លាស់
មនុស្សភាគច្រើនយល់ថាmultitaskingជាជំនាញមួយល្អប៉ុន្តែតាមពិតទៅវាធ្វើឱ្យការងារនីមួយៗបញ្ចប់ទៅដោយកង្វះការយកចិត្តទុកដាក់។
៤. ចេះវាយតម្លៃលើការងារ
វាពិបាកក្នុងការរៀបចំផែនការការងារថាតើការងារណាសំខាន់ហើយការងារណាគួរតែទុកធ្វើនៅពេលក្រោយនៅពេលដែលយើងមានការងារច្រើនត្រូវធ្វើ។ ហើយវាកាន់តែពិបាកថែមទៀតបើការងារនោះបង្កជាភាពស្មុគស្មាញដល់យើង។ ប៉ុន្តែយើងត្រូវសួរខ្លួនឯងថាតើការងារ៣ដែលសំខាន់បំផុតដែលយើងត្រូវធ្វើនៅក្នុងថ្ងៃនេះមានអ្វីខ្លះ។ ការដែលចេះបែងចែកភាពចាំបាច់នៃការងារគឺអាចជួយសម្រួលភាពតានតឹងបានមួយចំណែកធំ។
៥. ផ្ដល់ពេលវេលាសម្រាប់ខ្លួនឯង
យើងត្រូវចេះឱ្យពេលវេលាខ្លួនឯងខ្លះដើម្បីសម្រាក។ បើនៅពេលឈប់សម្រាកពីការងារអ្នកចូលចិត្តចំណាយពេលទៅលើការប្រើប្រាស់ទូរស័ព្ទដើម្បីប្រើFacebook, Instagram, Twitter, ឬ appដ៏ទៃទៀតនោះអ្នកនឹងមិនមានពេលវេលាសម្រាប់គិតពីខ្លួនឯងទេ។
ការយល់ដឹងអំពីវិធីរៀបចំជីវិតឱ្យស្រស់បំព្រងនឹងជួយឱ្យមនុស្សស្រឡាញ់ជីវិតនិងឱ្យតម្លៃការរស់នៅ។
អត្ថបទ៖ Sin Sovannleakhena