កំពុងរកទិញទូរសព្ទក្នុងតម្លៃសមរម្យនិងងាយស្រួលប្រើមែនទេ?

  • 2017-11-08 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​សម័យ​ថ្មី​ជឿន​លឿន ស៊ីវិល័យ​ព្រម​ទាំង​មាន​របស់​ទំនើបៗ​លេច​មុខ​នៅ​លើ​ទី​ផ្សារ​ជា​ប្រចាំ​តែ​ម្តង។ ដូច​សព្វ​ថ្ងៃ​នេះ របស់​ទំនើប​ៗ​មាន​ច្រើន​គគោក​គ្រប់​តម្លៃ តាំង​ពី​តម្លៃ​ថោក​រហូត​ដល់​ថ្លៃ​កប់​ក៏​មាន​ដែរ។ ក៏​ដូច​ជា​ទូរស័ព្ទ​គឺ​ជា​គ្រឿង​អេឡិចត្រូនិក​មួយ​ប្រភេទ​ក្នុង​ចំណោម​គ្រឿង​អេឡិចត្រូនិច​ជា​ច្រើន​ដែល​មាន​ការ​ពេញ​និយម​​នា​ពេល​បច្ចុប្បន្ន​នេះ។ បើ​បង់​បាន​ទូរស័ព្ទ​ល្អ​សមរម្យ តើ​អ្នក​គួរ​ពិចារណា​ទៅ​លើ​ទំនិញ​អេឡិចត្រូនិក​ប្រភេទ​ណា​ដែល​សម​ទៅ​នឹង​ខ្លួន​របស់​អ្នក ព្រម​ទាំង​មិន​ខ្ជះខ្ជាយ​លុយ​កាក់​ឥត​ប្រយោជន៍?​ អ្នក​គួរ​សួរ​ខ្លួន​ឯង​ថា​តើ​អ្នក​ត្រូវ​ការ​ប្រើប្រាស់​អ្វី​នៅ​ក្នុង​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ។

អ្នក​គួរ​តែ​ជ្រើស​យក​របស់​ដែល​មាន​តម្លៃ​សមរម្យ មាន​កម្លាំង​ម៉ាស៊ីន​ល្អ ព្រម​ទាំង​អាច​ប្រើ​កម្ម​វិធី​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​បាន។ សូមណែនាំទំនិញ៦ម៉ាក ដែល​កំពុង​ពេញ​និយម​នៅ​ក្នុង​ប្រទេសកម្ពុជា​យើង​ឥឡូវ​នេះ​មាន​ដូច​ជា៖ Samsung, Huawei, Oppo, SONY,ហើយ​និង Nokia​ ។

១. Samsung Galaxy C7 & Galaxy A7

     Samsung Galaxy C7 (តម្លៃ​ប្រហែល ៣៩៩ដុល្លារ)            

Samsung Galaxy A72017 (តម្លៃប្រហែល ៤៣០ដុល្លារ)  

២. Huawei Nova 2i & GR5 2017

          Huawei Nova 2i (តម្លៃប្រហែល ៣២៩ដុល្លារ)    

        Huawei GR5 2017 (តម្លៃប្រហែល ២៦៩ដុល្លារ)  

៣. Oppo F3 & A57            Oppo F3 ​​ (តម្លៃប្រហែល ៣១៩ដុល្លារ និង ២៥៩ដុល្លារ)     

                                              ​​​  

  ៤. SONY Xperia XA1 Plus & XA1 ultra  

        (SONY Xperia XA1 Plus (តម្លៃប្រហែល ៣៣៩ដុល្លារ)

           

SONY Xperia XA1 Ultra (តម្លៃប្រហែល ៣៥៩ដុល្លារ)

៥. Nokia 5 & 6  

          Nokia 5 (តម្លៃប្រហែល ១៩៣ដុល្លារ)  

       

Nokia 6 (តម្លៃប្រហែល ២៩៩ដុល្លារ)

ទូរស័ព្ទ​ប៉ុន្មាន​​ខាង​លើ​នេះ​អាច​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​អ្នក​បាន​យ៉ាង​ងាយ​ស្រួល ព្រម​ទាំង​មាន​តម្លៃ​សមរម្យ​ថែមទៀតផង។  


អត្ថបទ៖​ Bun Heng