អាហារ៧ប្រភេទដែលគួរញ៉ាំនៅពេលព្រឹក
- 2017-11-14 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ៧ប្រភេទដែលគួរញ៉ាំនៅពេលព្រឹក
ចន្លោះមិនឃើញ
សុខភាពមានតម្លៃមិនអាចកាត់ថ្លៃបានដូច្នេះរបបអាហារត្រឹមត្រូវជាការសំខាន់។អាហារពេលព្រឹកជាអាហារសំខាន់ជាងគេដូចនេះយើងគួរដឹងថាអាហារណាដែលល្អសម្រាប់ញ៉ាំនៅពេលព្រឹកព្រលឹម។
១. ស៊ុត: ការបរិភោគស៊ុតសម្រាប់អាហារពេលព្រឹកនឹងជួយបង្កើនថាមពលនិងធ្វើឱ្យឆាប់ឆ្អែតនិងផ្ដល់ជាតិប្រូតេអីុនដល់រាងកាយ។
២. កាហ្វេ: វាមានជាតិកាហ្វេអ៊ីនខ្ពស់ដែលជួយមិនឱ្យងងុយគេងមិនខ្ជិលនិងរហ័ស។ តែជាការល្អញ៉ាំកាហ្វេក្រោយពេលញ៉ាំអាហារជៀសវាងការញ័រនិងចង្វាក់បេះដូងដូងដើរញាប់ខុសធម្មតា។
៣. ផ្លែបែរី (Berries): ប្រភេទផ្លែបែរីនេះមានជាតិស្ករតិចប៉ុន្តែមានជាតិហ្វាយប័រ(fiber)ខ្ពស់។
៤. សណ្ដែកនិងគ្រាប់ធញ្ញជាតិផ្សេងៗ: ជាគ្រឿងបន្ថែមទៅក្នុងអាហារពេលព្រឹកដែលជួយការពារមិនឱ្យឡើងទម្ងន់។
៥. តែបៃតង: មានប្រសិទ្ធភាពជួយរក្សារាងនិងមិនឱ្យដុះក្បាលពោះ។ ជាពិសេសក្លិនវាធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយ។
៦. ប្រូតេអីុនក្រឡុក: ក្រឡុកម្សៅប្រូតេអីុនលាយនឹងស៊ុត និងទឹកសណ្ដែកញ៉ាំនៅពេលព្រឹកនឹងជួយបង្កើនថាមពលរាងកាយហើយឆ្អែតបានយូរ។
៧. ផ្លែឈើ: ផ្លែឈើគ្រប់ប្រភេទមានផ្ទុកទៅដោយវីតាមីនជាច្រើនប្រភេទខុសៗគ្នានិងមានជាតិកាល់ឡូរីដែលផ្ដល់ថាមពលដល់រាងកាយ។
ប្រភព៖ pinterest ប្រែសម្រួល៖ Sin Sovannleakhena