ផលប៉ះពាល់ពីការគេងច្រើនលើសកំណត់ដែលអ្នកគួរតែដឹង
- 2017-11-20 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលប៉ះពាល់ពីការគេងច្រើនលើសកំណត់ដែលអ្នកគួរតែដឹង
ចន្លោះមិនឃើញ
ជារឿយៗយើងបានលឺអំពីគ្រោះថ្នាក់នៃការគេងតិចតួចប៉ុន្តែនៅផ្នែកម្ខាងទៀតនៃការគេងច្រើនពេក ក៏អាចមានជាហានិភ័យសម្រាប់សុខភាពរបស់អ្នកផងដែរ។ នៅពេលយើងគេងលក់គឺជាពេលវេលាដែលរាងកាយជួសជុល និងស្ដារខ្លួនឡើងវិញហើយការសម្រាកមិនគ្រប់គ្រាន់អាចនាំឱ្យមានបញ្ហាសុខភាពទាំងមូល។ ដូច្នេះការគេងកាន់តែច្រើនត្រូវតែប្រសើរជាងមុនមែនទេ?
ភស្តុតាងបន្ថែមទៀតក្រោយការស្រាវជ្រាវបានបង្ហាញថាការចំណាយពេលវេលាច្រើនពេកលើគ្រែក៏អាចមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកផងដែរ។ តើអ្វីជាឥទ្ធិពលផ្ទាល់ទៅលើកត្តាគ្រោះថ្នាក់ ក្នុងករណីផ្សេងទៀតវាអាចជារោគសញ្ញានៃស្ថានភាពសុខភាពផ្សេងទៀតដែរឬទេ?
អញ្ចឹងទៅមើលថាតើបញ្ហាអ្វីខ្លះបណ្តាលមកពីការគេងលើសកំណត់៖
១. ខួរក្បាលចុះខ្សោយ
២. ការរងសម្ពាធ
៣. ហើម ឬរលាកសាច់ដុំ និងសន្លាក់ឆ្អឹង
៤. ធ្វើឲ្យរាងកាយឈឺចុកចាប់
៥. ធ្វើឲ្យសមត្ថភាពមានកូនចុះខ្សោយ
៦. ឱកាសកើតជម្ងឺទឹកនោមផ្អែមខ្ពស់
៧. ឱកាសកើតជម្ងឺបេះដូងខ្ពស់
៨. អាចធ្វើឲ្យស្ទះ ឬដាច់សរសៃឈាមក្នុងខួរក្បាល
៩. កើតជម្ងឺធាត់ ឬដុសពោះ
ប្រការសំខាន់គឺការគេងច្រើន អាចធ្វើអោយប៉ះពាល់ដល់សុខភាពខ្លាំង ព្រមទាំងកើតជម្ងឺប្លែកៗដែលអាចបណ្តាលឲ្យបាត់បង់ជីវិតបាន។ សូមត្រិះរិះពិចារណាអំពីបញ្ហានេះអោយបានល្អិតល្អន់ ជៀសវាងមានបញ្ហាទៅថ្ងៃខាងមុខ។
អត្ថបទ៖ Bun Heng