វិធី កាត់​បន្ថយ​ក្លិន​មាត់​នៅ​ពេល​ព្រឹក​បន្ទាប់​ភ្ញាក់​ពី​ដំណេក

  • 2017-11-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្នាក់ៗ​តែង​តែ​ជាប់​នៅ​បញ្ហា​ក្លិន​មាត់​នៅ​ពេល​ព្រឹក​បន្ទាប់​ភ្ញាក់​ពី​ដំណេក​ដោយ​ជៀស​មិន​ផុត​តែ​ម្ដង ជា​ពិសេស​ពិបាក​បំផុត​នៅ​ពេល​ដែល​អ្នក​មាន​មិត្តភ័ក្ដិ​ Sleep over ជាមួយ ឬ ក៏​ពេល​មាន​គូស្រករ។

ដូច្នេះ​ហើយ​វិធី​ខាង​ក្រោម​នេះ​នឹង​ជួយ​បំបាត់ ឬ​ក៏​អាច​កាត់​បន្ថយ​នូវ​ក្លិន​មិន​ល្អ​នៅ​ក្នុង​មាត់​នៅ​ពេល​ព្រឹក​ព្រលឹម។

  ១. កុំ​បរិភោគ​ខ្ទឹម

ការ​ជៀស​ខ្ទឹម​ពី​ម្ហូប​អាហារ​ដែល​យើង​បរិភោគ​រាល់​ថ្ងៃ​អាច​នឹង​ពិបាក​បន្តិច តែ​ប្រសិន​បើ​អ្នក​ពិត​ជា​ចង់​កម្ចាត់​ក្លិន​មាត់​មែន​នោះ អ្នក​គួរ​តែ​ជៀស​វា​ឲ្យ​បាន។      

២ ហាម​ភ្លេច​ដុស​ធ្មេញ​មុន​ពេល​ចូល​គេង

ប្រសិន​បើ​អ្នក​មិន​បាន​ដុស​ធ្មេញ​សំអាត​ជាតិ​កខ្វក់​ដែល​អ្នក​បាន​បរិភោគ​ពេញ​មួយ​ថ្ងៃ​មុន​ពេល​ចូល​គេង​នោះ​ទេ​​ វា​នឹង​បង្ក​ឲ្យ​មាន​បាក់តេរី​ដែល​ធ្វើ​ឲ្យ​មាន​ក្លិន​មិន​ល្អ​នៅ​ពេល​ព្រឹក​ព្រលឹម។      

៣.គួរ​កុំ​ផឹក​កាហ្វេ និង​ស្រា

បម្រាម​មួយ​នេះ​រៀង​ពិបាក​បន្តិច​ហើយ តែ​ដោយ​សារ​តែ​កាហ្វេ និង​ស្រា​ធ្វើ​ឲ្យ​មាត់​របស់​អ្នក​ស្ងួត​ខ្លាំង ហើយ​កាត់​បន្ថយ​លទ្ធភាព​នៃ​ការ​ផលិត​ទឹក​មាត់ និង​ធ្វើ​ឲ្យ​បាក់តេរី​បង្ក​កំណើន​នៅ​ក្នុង​មាត់ ដូច្នេះ​បើ​អាច អ្នក​គួរ​តែ​ប្រុង​ប្រយ័ត្ន​ជាមួយ​វា។    

៤ កុំ​ដេក​ចំហ​មាត់

បម្រាម​មួយ​នេះ​កាន់​តែ​ពិបាក​នឹង​ទប់ស្កាត់​ដោយ​សារ​តែ​នៅ​ពេល​ដែល​ដេក​លក់ អ្នក​មិន​មាន​សតិ​ទៅ​គ្រប់​គ្រង់​បញ្ហា​នេះ​បាន​ទេ តែ​នៅ​ពេល​ដែល​អ្នក​ទម្លាប់​ដេក​ដក​ដង្ហើម​តាម​មាត់ នោះ​នឹង​ធ្វើ​ឲ្យ​មាត់​មាន​ភាព​ស្ងួត និង​បាក់​តេរី​ចូល។      

៥ ដុះ​អណ្ដាត

អ្នក​ខ្លះ​ទម្លាប់​ដុះ​តែ​ធ្មេញ ក៏​ភ្លេច​ថា​អណ្ដាត​ក៏ជា​កន្លែង​ស្តុក​បាក់តេរី​ដែល​បង្ក​ឲ្យ​មាន​ក្លិន​មាត់​ផង​ដែរ ដូច្នេះ​អ្នក​គួរ​តែ​ព្យាយាម​ដុះ​អណ្ដាត​រាល់​ពេល​ដែល​ដុះ​ធ្មេញ​ផង​ដែរ។  

 


ប្រភព៖ lifehack អត្ថបទ៖ ដេមី