តើ​មនុស្ស​ត្រូវ​ការ​ញ៉ាំ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ​?

  • 2017-11-30 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ពិត​ទៅ​គឺ​គ្មាន​ការ​កំណត់​ថា​ត្រូវ​ញ៉ាំ​មួយ​ថ្ងៃ​ប៉ុន្មាន​ដង​ទេ​។​ ការ​ដែល​ល្អ​បំផុត​សម្រាប់​សុខភាព​នោះ​គឺ​ញ៉ាំ​នៅ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​ឃ្លាន​។ ញ៉ាំ​តិចៗ​ តាម​សម្រួល​ ហើយ​ឈប់​មុន​ពេល​ឈាន​ដល់​ការ​ហល់​។

តើ​គួរ​ញ៉ាំ​នៅ​ពេល​ណា​?

ជា​ទូទៅ​វា​ជា​ការ​ល្អ​ដែល​មនុស្ស​​គ្រប់​គ្នា​គួរ​តែ​​ញ៉ាំ​អាហារ​ពេល​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​គេង​។​ ដើម្បី​រក្សា​លំនឹង​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ផ្ដល់​ថាមពល​ដល់​រាង​កាយ​។​ បន្ទាប់​ពី​អាហារ​ពេល​ព្រឹក​អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​ឱ្យ​បាន​មុន​ម៉ោង​៣។ ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​គម្លាត​រវាង​ម៉ោង​ការ​ញ៉ាំ​អាហារ​កាន់​តែ​យូរ​ ការ​ឃ្លាន​ក៏​កាន់​តែ​ខ្លាំង​ហើយ​នោះ​ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​យើង​ញ៉ាំ​កាន់​តែ​ច្រើន។​ ដូចនេះ​ទុក​គម្លាត​៣​ម៉ោង​រវាង​ពេល​ញ៉ាំ​អាហារ​នីមួយ​ៗ​ព្រោះ​បន្ទាប់​​រយៈ​ពេល​៣​ម៉ោង​ជាតិ​ស្ករ​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ដោយ​ការ​បញ្ចេញ​ថាមពល​។​

អាហារ​សម្រន់​ពេល​ល្ងាច​

ដើម្បី​គេង​លក់​ស្កប់​ស្កល់​, ញ៉ាំ​ទឹក​មួយ​កែវ​ ឬ​តែ​មុន​ពេល​​ចូល​គេង​។​ កុំ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​មុន​ពេល​ចូល​គេង។


ប្រភព៖ pinterest ប្រែ​សម្រួល៖ Sin Sovannleakhena