តើអ្នកគួរធ្វើយ៉ាងណានៅពេលដែលអ្នកឃ្លានតែមិនមានអារម្មណ៍ចង់ញ៉ាំអ្វីនោះ?
- 2017-12-08 13:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកគួរធ្វើយ៉ាងណានៅពេលដែលអ្នកឃ្លានតែមិនមានអារម្មណ៍ចង់ញ៉ាំអ្វីនោះ?
ចន្លោះមិនឃើញ
អ្នកពិតជាឃ្លាន តែអ្នកមិនមានអារម្មណ៍ថាមិនចង់ញ៉ាំអីនោះទេ។ពួកយើងសុទ្ធតែមានអារម្មណ៍បែបនេះពីមុនមក។ វាមានមូលហេតុច្រើនសម្រាប់បញ្ហានេះ សម្រាប់អ្នកខ្លះ វាជាជំងឺ ប៉ុន្តែសម្រាប់អ្នកមួយចំនួនទៀតវាអាចជាបញ្ហាមួយរយៈ ពេល ឬក៏ជាការបាក់ទឹកចិត្តដែលនិយាយថាពាក់ព័ន្ធនឹងអារម្មណ៍។ តែទោះជាយ៉ាងណាក៏ដោយ បើសិនជាអ្នកមានអារម្មណ៍ថាបែបនេះ វាមានរឿងជាច្រើនដែលអ្នកអាចធ្វើបាន ទាំងផ្លូវកាយ និង ផ្លូវចិត្ត ដើម្បីធ្វើយ៉ាងណាឲ្យចំណង់អាហាររបស់អ្នកត្រឡប់មកសភាពធម្មតាវិញ។
ជំហ៊ានទី១ ៖ ការខំប្រឹងប្រែងផ្នែករូបកាយ
១. រង់ចាំបន្តិចសិន
បើអ្នកមិនចង់ញ៉ាំពេលនេះទេ អ្នកអាចចាំសិនបានរហូតដល់អ្នកពិតជាឃ្លានខ្លាំងដល់កម្រិតនោះអ្នកនឹងចាប់ផ្ដើមញ៉ាំមកវិញ។
២. គេងមួយស្របក់
វាអាចទៅរួច ដែលតាមពិតទៅគឺមកពីរាងកាយរបស់យើងមានភាពនឿយហត់ពេកដែលធ្វើឲ្យការបញ្ជូនសញ្ញាឃ្លានទៅខួរក្បាលមិនបានល្អ។ បើអ្នកមានអារម្មណ៍ថាងងុយគេងខ្លាំង នោះវាជាគំនិតដ៏ល្អដែលអ្នកគេងមួយស្របក់ដើម្បីបំពេញកម្លាំងអ្នកឡើងវិញ។ ទោះបីជាគេងត្រឹមកន្លះម៉ោងក៏ប្រហែលជាអាចជួយឲ្យចំណង់អាហាររបស់អ្នកល្អប្រសើរវិញដែរ។
៣. ធ្វើលំហាត់ប្រាណខ្លះ
គ្មានអ្វីដែលជំរុញចំណង់អាហារល្អដូចជាការដើរ និង រត់ត្រឹកៗនោះទេ។ ការធ្វើលំហាត់ប្រាណអាចជួយជំរុញរាងកាយរបស់អ្នក និងរំលឹកអ្នកអំពីថាមពលអាហារអ្វីដែលអ្នកត្រូវការ។
៤. ផឹកទឹកឲ្យបានច្រើន
អាចអះអាងបានថា រឿងដែលល្អបំផុតដែលអ្នកអាចធ្វើបានដើម្បីជំរុញចំណង់អាហាររបស់អ្នកគឺការផឹកទឹក។ ព្រោះជាបំពេញក្រពះអ្នកនៅរយៈពេលខ្លី ហើយសង្ឃឹមថានឹងជំរុញអ្នកឲ្យឃ្លាន។
៥. ជ្រើសរើសអាហារដែលតិច
បើសិនជាអ្នកបានធ្វើរឿងដែលអ្នកអាចធ្វើបានអស់ហើយតែនៅតែមានអារម្មណ៍ថាមិនសូវជាចង់ញ៉ាំ យោបល់ល្អបំផុតដែលអាចធ្វើបាននោះគឺចាប់ផ្ដើមញ៉ាំតិចៗនិងញ៉ាំយឺតៗ។ តែត្រូវប្រាកដថាអ្នកមិនបង្ខំខ្លួនឯងញ៉ាំអាហារ នោះទេ។
ជំហ៊ានទី២ ៖ ជម្នះឧបសគ្គផ្លូវចិត្ត
១. ស្វែងរកមូលហេតុដែលអ្នកមិនចង់ញ៉ាំ
ប្រសិនបើអ្នកអាចរកឃើញពីមូលហេតុជាក់លាក់ដែលជាហេតុធ្វើឲ្យអ្នកមានអារម្មណ៍បែបនោះ អ្នកនឹងអាចរកវិធី និងប្រឈមមុខនឹងបញ្ហានោះ។
២. ព្យាយាមញ៉ាំនៅមុខទូរទស្សន៍
ការញ៉ាំបណ្ដើរមើលទូរទស្សន៍បណ្ដើរជាទូទៅត្រូវបានមើលឃើញថាជារឿងអាក្រក់ ហើយជាមូលហេតុធ្វើឲ្យមនុស្សញ៉ាំលើសកម្រិត។ចឹងអ្នកអាចស្វែងរកផលប្រយោជន៍ក្នុងការមើលទូរទស្សន៍ ព្រោះអ្នកអាចនឹងញ៉ាំអាហារវិញបានដោយអ្នកមិនចាប់អារម្មណ៍។
៣.ទទួលរសជាតិនៃអាហារគ្រប់ម៉ាត់ដែលអ្នកភ្លក់
បើសិនជាអ្នកមានពេលវេលាលំបាកក្នុងការញ៉ាំច្រើន អ្នកតែងតែអាចចាប់ផ្ដើមញ៉ាំពីតិចៗ ទៅ ហើយ ព្យាយាមមើលថាការញ៉ាំគឺជាបទពិសោធអារម្មណ៍។ រកអាហារដែលអ្នកចូលចិត្តញ៉ាំ ហើយចូលជិតវាជាមួយនឹងគំនិតនៃការវាយតម្លៃ ព្រមទាំងរីករាយជាមួយនឹងអារម្មណ៍នៃរសជាតិនោះ។
ប្រភព៖ Wikihow អត្ថបទ៖ សោភា