កម្មវិធី

Feature

Photo Training

 Comment (s) / 17 Jan, 2017 02:10

មាន​ចំណាប់​អារម្មណ៏​ចង់​បង្កើន​ចំនេះ​ដឹង​ផ្នែក​ថត​រូប​ដែរ​ទេ? ប្រសិន​ជា​ចង់​អាច​ចូល​រួម​ជា​មួយ បណ្ណាល័យ​បញ្ញ​វន្ត​វ​បាន។ កម្មសិក្សាបណ្តុះបណ្តាលផ្នែកថតរួបចវគ្គដំបូង នឹងប្រព្រឹត្តណ៏នៅថ្ងៃទី២២ ខែមករា ចាប់ពីម៉ោង២រសៀល ដល់ ម៉ោង៥ល្ងាច​ ទីតាំងនៅ Scholar Library – បណ្ណាល័យបញ្ញវន្ត។ អាចចុះឈ្មោះតាមរយៈ goo.gl/ncMavw សម្រាប់ពត៌មានបន្ថែម៖​ចុចទីនេះ    

Feature

ច្រណែនអ្នកគាំ​ទ្រ Harry Potter នៅ​ប្រទេស​បារាំង​ខ្លាំង!

 Comment (s) / 16 Jan, 2017 08:34

អ្នក​គាំ​ទ្រ Harry Potter តែង​តែ​ស្រមៃ​ចង់​ចូល​រៀន​នៅ​សាលា HOGWARTS ពេល​នេះ​ក្តី​ស្រម៉ៃ​ចូល​រៀន​សីល​​​វេទមន្ត​បាន​ដូច​បំណង​ហើយ​ព្រោះ​មាន​អ្នក​គាំទ្រ​ស​មាគម Mimbulus Mimbletonia នៅ​ប្រទេស​បារាំង​បាន​រួម​គ្នា​ធ្វើ​អោយ​ក្តី​ស្រមៃ​របស់​មនុស្ស​ធម្មតា ( Muggles ) ទាំង​អស់​​គ្នា​អាច​សម្រេច​បំណង​ប្រាថ្នា​ដោយ​​ត្រាប់​តាម​វគ្គ​ទី​មួយ​នៃ​សៀវភៅ​រឿង Harry Potter and the Philosopher’s Stone មក​ធ្វើ​ជា​ព្រឹត្តិការណ៍​ពិត​នៅ​រយៈ​ពេល​ ៤ថ្ងៃ គឺ​ថ្ងៃ​ទី (២៥-២៨ ឧសភា ២០១៧) នៅ Bourgougnague​ ប្រទេស​បារាំង។ ព្រឹត្តិការណ៍​នេះ​នឹង​មាន​សកម្មភាព​សប្បាយ​ៗ​ដែល​មិន​អាច​រំលង​បាន​ដូច​ជា ពិធី​ពាក់​មួក​បែង​ចែក​ក្រុម​ ( Sorting Ceremony ) រុក្ខសាស្ត្រ ( Botany ) ថ្នាក់​បង្រៀន​លាយ​ថ្នាំ​ទិព្វ​ និង​វេទមន្ត​ ( Potions and Charms ) ជា​ពិសេស​ការ​លេង​បាល់ Quidditch។ ឱកាស​ដ៏​កម្រ​នេះ​យ៉ាង​ណា​មិញ​បើក​ទទួល​សិស្ស​មាន​សំណាង​ត្រឹម​ចំនួន​ ១០០នាក់ ដែល​ចេះ​ភាសា​បារាំង​ស្ទាត់​ជំនាញ​ប៉ុណ្ណោះ​។           ប្រភព: https://www.facebook.com/britandco/videos/1229815997081847/ […]

15995258_946972452100509_2442394337775534980_o

បោះតង់ដើម្បីជួយសហគមន៍

 Comment (s) / 12 Jan, 2017 06:56

កម្ម​វិធី​ចុះ​ជួយ​សហគមន៏​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ទី​២៨​២៩ ខែ​ មករា​ទទួល​បាន​ទាំង​ភាព​សប្បាយ​រីក​រាយ ថែម​ទាំង​បាន​ជួយ​ដល់​សហគមន៍​ទៀត​ផង។ ដើម្បី​ជួយ​សហគមន៍​មួយ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​  CAMID Explorerបាន​ចុះ​ទៅ​ជួយ​បង្រៀន​ពី​ការ​រៀប​ចំ​តំបន់ ទឹក​ធ្លាក់​ស្ទឹង​ក្បាល​ពង្រូល និង​រៀប​ចំ​កម្មវិធី​បោះ​តង់​នេះ​ទ្បើង​ដើម្បី​ជួយ​ដល់​សហគមន៍​ ដើម្បី​ចូល​រួម​កម្ម​វិធី​នេះ ​ត្រូវ​បង់​ថវិការ​ចំនួន​ ២៥​ដុល្លា​ក្នុង​ម្នាក់ លោក​អ្នក​នឹង​ទទួល​បាន​អាហា​ពេល​ល្ងាច​មួយ​ពេល​ និង​តង់មួយ​សម្រាប់​គេង​ពី​នាក់ និង​ពូក​មួយ​សំរាប់​មនុស្ស​ម្នាក់​ សម្រាប់​អាហារ​ទឹក​ផ្សេងៗ​ទៀត លោក​អ្នក​ត្រូវ​រៀប​ចំ​ដោយ​ខ្លួន​ឯង ថវិការ​ទាំង​នេះ​យក​ទៅ​ចំណាយ​សម្រាប់​ផ្ដល់អាហារ​មួយ​ពេល​ដល់​លោក​អ្នក នឹង​ឧបត្ថម​ដល់​អ្នក​សហគមន៍​ទាំង​អស់​ដែល​ចុះ​ជួយ​រៀប​ចំ​តំបន់​ទឹក​ធ្លាក់ មាន​ដូច​ជា​ផ្លូវ​ធ្វើ​ដំណើរ​ នឹង​បរិស្ថាន​ជុំវិញ​តំបន់​នោះ ដើម្បី​ឲ្យ​ក្លាយ​ជា​តំបន់​ទឹក​ធ្លាក់​ដ៏​ស្រស់​ស្អាត​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ ​នឹង​មាន​បន្ទប់​ទឹក​តែ​គ្មាន​ភ្លើង​អគ្គិសនី​ទេ​សម្រាប់​អ្នក​ចូល​រួម​ត្រូវ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង​ហើយ​អាច​ទៅ​ដល់​ទីតាំង​បាន​ដោយ​ម៉ូតូ រឺ​ឡាន​ប្រភេទ4×4 រឺ​ឡាន​ខ្ពស់ បើ​សិន​ជា​ធ្វើ​ដំណើរ​ដោយ​ឡាន​ទៅ​ចត​នៅ​ផ្ទះ​សហគមន៍​រួច​ដើរ​ចំងាយ​៥គីឡូ ទៅ​កន្លែង​ទឹក​ធ្លាក់​។ រួស​រាន់​ទ្បើង​ជួយ​ដល់​សហគមន៍​ទាំង​អស់​គ្នា​ដើម្បី​ធនធាន​ធម្មជាតិ​ប្រទេស​ជាតិ​ខ្មែរ​យើង។ សម្រាប់​ពត៌​មាន​បន្ថែម ៖ចុច​ទី​នេះ​              

Feature

ផ្កាស្លាក្រោមអង្គការ

 Comment (s) / 12 Jan, 2017 03:53

សូមអញ្ជើញមកចូលរួមឲ្យបានកុះករ ក្នុងកម្មវិធីសម្ពោធគម្រោង ផ្កាស្លា ជាមួយនឹងការតាំងពិព័រណ៍ និងការសម្តែងសិល្បៈរបាំប្រពៃណីខ្មែររឿង ផ្កាស្លា របស់ក្រុមសិល្បៈសុភីលីន។ ទីកន្លែង ​​​​​​​​​​​​​​​ សាលសន្និសីទចតុម្មុខ កាលបរិច្ឆេទ ថ្ងៃសុក្រ ទី២០ និងថ្ងៃសៅរ៍ ទី២១ ខែមករា វេលាម៉ោង ៧ ល្ងាច ថ្ងៃអាទិត្យ ទី២២ ខែមករា វេលាម៉ោង ៤ រសៀល សំបុត្រចែកជូនដោយមិនគិតថ្លៃ នៅមុខសាលសន្និសីទ ចតុម្មុខ ចាប់ទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ឬទូរស័ព្ទមកលេខ ០៧៧ ៩៤៥ ០១៥ ឬ ០៧៧ ៩៨៦ ០១៥ ដើម្បីយកសំបុត្រ សូមអញ្ជើញមកមុនម៉ោងដើម្បីទស្សនាពិព័រណ៍ដែល​​​រៀបចំ​​​ឡើង​​​ដោយ​​​អង្គការ ក្តីករុណា។​​​ ពិព័រណ៍បើក​​​២ម៉ោងមុនការសម្តែងសិល្បៈ។ ប្រធានបទនេះមិនស័ក្តសមសម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ ឡើយ! “ផ្កាស្លាក្រោមអង្គការ” គឺជាគម្រោងសំណងស្នើនៅចំពោះមុខសាលាក្តីខ្មែរក្រហមក្នុងសំណុំរឿង០០២/២ ដើម្បីជាប្រយោជន៍ដល់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿងនេះ។ គម្រោងនេះបានទទួលជំនួយថវិកាពី ភ្នាក់ងារអភិវឌ្ឍន៍និងសហប្រតិបត្តិការ នៃប្រទេសស្វ៊ីស និង ក្រសួងអភិវឌ្ឍន៍និងសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេសអាល្លឺម៉ង់។ សម្រាប់ពត៌មានបន្ថែម៖ចុចទីនេះ […]

feature

ការ​ជ្រើស​រើស​ឲ្យ​ត្រូវ​នឹង​ការងារ

 Comment (s) / 11 Jan, 2017 02:30

មូល​ហេតុ​អ្វី​បាន​ជា​ការ​ជ្រើស​រើស​បុគ្គលិក​ឲ្យ​ត្រូវ​នឹង​ការងារ គឺ​ជា​រឿង​សំខាន់​សម្រាប់​លោក​អ្នក? ការ​ជ្រើស​រើស​បុគ្គលិក​ឲ្យ​ត្រូវ​នឹង​ការងារ នឹង​នាំ​ឲ្យ​ចំណេញ​ពេល​វេលា បងើ្កន​ផលិត​ភាព​ការងារ ​កាត់​បន្ថយ​បញ្ហា​ក្នុង​ការ​ប្រតិបត្តិ​អាជីវ​កម្ម និង​ជំ​លោះ​ក្នុង​ការ​បំពេញ​ការងារ​ទៀតផង ជា​ពិសេស​ទៅ​ទៀត​គឺ​អាច​រក្សា​បុគ្គលិក​ឲ្យ​នៅ​បំពេញ​ការ​ងារ​បាន​យូ​អង្វែង​ទៀត។ ប្រសិន​បើ​លោក​អ្នក​កំពុង​ប្រឈម​មុខ​ជា​មួយ​បញ្ហា​ខាង​លើ អាច​ចូល​រួម​ជា​មួយ​និង​សិក្ខា​សាលា​នេះ​ដើម្បី​ទទួល​បាន​វីធី​ដោះ​ស្រាយ​មួយ​យ៉ាងងាយ។ កម្ម​វិធី​នេះ​ធ្វើ​នៅ​ថ្ងៃ​ទី ២០​ខែ​មករា ចាប់​ពី​ម៉ោង​ ៨ព្រឹក​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់​ទីតាំង​នៅ​មជ្ឈម​ណ្ឌល​ប្រតិបតិ្តការ​កម្ពុជា-ជប៉ុន(CJCC)។ សម្រាប់ពត៌មានបន្ថែម​​៖​ចុចទីនេះ  

feature-jpg55

ដំណើរ​ចុះ​សហគមន៏​ទៅ​កាន់​សាលា​បឋម​សិក្សា​និង​វិទ្យា​ល័យ​វត្ត​កោះ

 Comment (s) / 28 Dec, 2016 03:59

កិច្ច​ការ​ជួយ​សហគមន៍​ជា​ភារ​កិច្ច​របស់​យើង​ទាំង​អស់​គ្នា។ ឯការ​ជួយ​នេះ​ទៀត​សោត​ មិន​ចាំបាច់​មាន​លទ្ធ​ភាព​ធំ​ដុំ​ទើប​អាច​ធ្វើ​បាន​ទេ គឺ​ចូល​រួម​ទាំង​អស់​គ្នា​បន្ដិច​បន្ដួច​នឹង​អាច​ធ្វើ​អ្វី​ធំ​ដុំ​បាន​ហើយ។ សូម​ចូលរួម​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី១៥ ខែ​មករា ចេញ​ដំណើរ​នៅ​ម៉ោង​​​៥​ព្រឹក។ សម្រាប់​ពត៌​មាន​បន្ថែម​៖ចុច​ទី​នេះ​    

feature-gif%e1%9e%9c%e1%9e%9c%e1%9e%9c

ទៅ​បោះ​ជំ​រំ​នៅកោះឋានសួគ៍អត់?​

 Comment (s) / 27 Dec, 2016 02:13

តើបងប្អួនមានកន្លែង Countdown Sweet Sweet ជាមួយមនុស្សជាទីស្រលាញ់ហើយឬនៅ? ? បើមិនទាន់មានទេតោះចូលរួមជាមួយ កោះ ឋានសួគ៍ ឆ្នេរភ្លោះ ដើម្បីបង្កើនបរិយាកាសអោយកាន់តែពិសេស នៅថ្ងៃ ៣១ . ១២ . ២០១៦ ( បុណ្យឆ្លងឆ្នាំសកល ) កម្មវិធីពិសេសៗមានដូចជា កម្មវិធី ប្រណាំកាយ៉ាក់ កម្មវិធី ប្រគុំតន្ត្រី លើឆ្នេរខ្សាច់ ដុតកាំជ្រួច និង បង្ហោះគម សម្រាប់ពត៌មានបន្ថែម៖ចុចទីនេះ      

yss

Couple Run

 Comment (s) / 22 Dec, 2016 06:55

Couple Run ជាកម្មវីធីរត់ជាគូដ៏ធំ និង ប្លែកបំផុត ហើយនឹងប្រារព្ធឡើងនៅថ្ងៃទី 14 ខែកុម្ភះ ឆ្នាំ2017 ចាប់ពីម៉ោង 8:00ព្រឹក ដល់ 8:30យប់ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ »ចាប់ពីម៉ោង 8:00ព្រឹកដល់ 12រសៀល : ការតាំងពិរពរណ័លក់បញ្ចុះតំលៃ »ចាប់ពីម៉ោង 1:00រសៀលដល់ 5:00ល្ងាច​ : ពិនិត្យសំបុត្រចូលរួម លេងល្បែងកំសាន្ត នឹងការប្រគុំតន្ដ្រីពីអ្នក Original Song »ចាប់ពីម៉ោង 5:30ល្ងាចដល់ 8:30យប់ : ចាប់ផ្ដើមកម្មវិធី រត់ដើម្បីការបរិច្ចាក រត់ដើម្បីក្តីស្រលាញ់ ❖ គោលបំណងនៃកម្មវិធី ១. ស្វែងរកថវិការមួយចំនួនដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងសហពន្ធអត្ដពល កម្មស្មគ្រ័ចិត្ដ តាមរយៈការលក់សំបុត្រ ២. បង្ហាញពីអត្ថន័យពិតប្រាកដនៃទិវានៃក្តីស្រលាញ់ ដែលជាថ្ងៃមានអត្ថន័យក្នុងការបង្ហាញក្តីស្រលាញ់ទៅកាន់មនុស្សជាទីស្រលាញ់ ដូចជាឪពុកម្តាយ បងប្អូន គូរសង្សារ និងមិត្តភក្ត័ តាមរយៈCouple Run ❖ តម្លៃសំបុត្រ 9ដុល្លា និង […]

feature-gifhhhhhhhhhhhhhhhhhhhhhhhh

Happy Christmas Pool Party

 Comment (s) / 21 Dec, 2016 05:05

សូមចូលរួមសប្បាយរីករាយពិធីបុណ្យChristmasទាំងអស់គ្នា។ នៅសល់តែ ៣​ថ្ងៃទៀតទេCloud9 skybar នឹងមានការរៀបចំកម្មវិធី PARTY AT THE POOL VOL. 5 នៅថ្ងៃសៅរ៏ទី ២៤ ខែធ្នូ និង ការរៀបចំ BBQ BUFFET អាហារពេលល្ងាច​សំរាប់ថ្ងៃអាទិត្រទី២៥ ខែធ្នូ ផងដែរ។ សម្រាប់ពត៌មានបន្ថែម៖​ចុចទីនេះ      

feature-gifhhhhhhhhhhhhhhhhh

ជប់​លៀង​នៅ​ផ្លូវ​បាសាក់

 Comment (s) / 20 Dec, 2016 04:03

កំពុង​រក​កន្លែង​ដើរ​លេង​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល​ខាង​មុន​នេះ​មែន​ទេ? អី​ចឹង​សាក​ទៅ Bassac Lane ម្តង​មើល៏។គ្រាន់​តែ​ទៅ​ដល់​ភ្លាម​ធានា​ថា​ទទួល​បាន​អារម្មណ៏​សប្បាយៗ​ជា​មួយ​កម្ម​វិធិ​ពិសេស​គឺ​ Rhiannon Johnson gets Festive on bassac lane។​អ្វី​ដែល​កាន់​តែ​ជាប់​ចិត្ត​ជាង​នេះ​ទៅ​ទៀត​លោក​អ្នក​អាច​រីករាយ​ជាមួយ​អាហារ​ពិសេសៗ​ជា​ច្រើន​មុខ​ទៀត​ផង។ កម្ម​វីធី​នេះ​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​ចាប់​ពី​ម៉ោង​៨​កន្លះ​ត​ទៅ។  សម្រាប់​ពត៌​មាន​បន្ថែម៖ចុច​ទី​នេះ​