អាហារ

Feature

ធ្លាប់​សាក​មី​គាវ​បី​ល្វែង​ប្រចាំ​ខេត្ត​បាត់ដំបង​នៅ​?

 Comment (s) / 27 Feb, 2017 07:02

អ្នក​ដែល​រស់​នៅ​ខេត្ត​បាត់​ដំបង​គ្រាន់​តែ​លឺ​ឈ្មោះ​ «ហាង​មី​គាវ​បី​ល្វែង» ​នេះ​ប្រហែល​ជា​ស្គាល់​ទាំង​អស់​គ្នា​ហើយ​ តែ​សម្រាប់​អ្នក​ដែល​ទៅ​កម្សាន្ត​នៅ​ខេត្ត​បាត់​ដំបង​វិញ​កុំ​ភ្លេច​ឆៀង​ចូល​ញ៉ាំ​មី​គាវ​នៅ​ទី​នោះ​ផង​ ព្រោះ​លឺ​គ្រប់​គ្នា​ល្បី​ថា​ឆ្ងាញ់​គ្រប់​ៗ​គ្នា​។ សរសៃ​មី​មើល​ទៅ​គួរ​ឲ្យ​ចង់​ញ៉ាំ​មែន​ទែន​ ជា​ពិសេស​នោះ​មាន​សាច់​ទា​ខ្វៃ​ ប្រហិត​ត្រី​ ប្រហិត​សាច់​គោ​ដែល​អ្នក​អាច​កុម្ម៉ង់​បាន​តាម​ចំណង់​ចំណូល​ចិត្ត លើក​ក្រោយ​ពេល​ទៅ​លេង​ខេត្ត​បាត់​ដំបង​ត្រូវ​តែ​ទៅ​សាក​ម្តង​កុំ​ឲ្យ​លឺ​តែ​គេ​ថា​ឆ្ងាញ់​មិន​ដឹង​ថា​ឆ្ងាញ់​ប៉ុណ្ណា​។                         អាសយដ្ឋាន ៖ ផ្ទះលេខ 102/2 ផ្លូវ​លេខ 121 ខេត្ត​បាត់ដំបង អត្ថបទ ​៖ និតា

Feature

ទប់​អារម្មណ៍​មិន​ជាប់​ទេ​ឲ្យ​តែ​ទៅ​ផ្សារ​ថ្មី

 Comment (s) / 23 Feb, 2017 08:46

អាហារ​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ​បាន​​លក់​ហូរហែ​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី​ឲ្យ​តែ​បាន​ទៅ​ម្តង​ៗ ចង់​វិល​មុខ​ដោយ​សារ​សំបូរ​អី​ញ៉ាំ​ពេក​មិន​ដឹង​ញ៉ាំ​អី​ទុក​អី​ បើ​ពិបាក​រក​នឹក​អី​ញ៉ាំ​ចូល​ទៅ​ឡុក​ក្នុង​ផ្សារ​ថ្មី​ម្តង​ទៅ​ ។ ហើយ​ខាង​ក្រោម​នេះ​ជា​អាហារ​សម្រន់​ទាំង​៣​មុខ​ដែល​​ Sabay Der ចង់​ណែនាំ​ឲ្យ​សាក​ល្បង​ញ៉ាំ​ពេល​បាន​ទៅ​ដល់​ទី​នោះ​ ៖   មឹក​អាំង ភ្លៅ​មាន់​អាំង កោះ​មាន់ បង្កង​អាំង       មាន​តម្លៃ​ចាប់​ពី​ ១ម៉ឺន​រៀល​ដល់​១២​ម៉ឺន​រៀល     សាច់​គោ​អាំង​នំ​បុ័ង​ និង​សាច់​ជន្លួញ     មួយ​ចង្កាក់​ ២ពាន់​រៀល​   កំពឹស​ចៀន​​ និង​បង្កង​ចៀន​     កំពឹស​ចៀន​​មាន​តម្លៃ​ ៣​ពាន់​រៀល​ ​ បង្កង​ចៀន ១​ម៉ឺន​រៀល​   អត្ថបទ​ ៖​ និតា

MF_EP09-Mexican-Chilli-Crab-2

គ្រឿង​សមុទ្រ​ស្រស់​ៗ​ដឹក​ជូន​ដល់​ផ្ទះ​

 Comment (s) / 23 Feb, 2017 06:08

និយាយ​ទៅ​ពេល​ខ្លះ​រវល់​ហត់​ខ្ជិល​ដើរ​ផ្សារ​ទិញ​​គ្រឿង​សមុទ្រ​ញ៉ាំ​ណាស់ តែ​ឥឡូវ​នេះ​លែង​បារម្ភ​ហើយ​BK ក្តាមចំហុយ Delivery មាន​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​ទី​កន្លែង​របស់​លោក​អ្នក​ក្នុង​ទី​ក្រុង​ភ្នំពេញ​តែ​ម្តង​។ នៅ​ទី​នេះ​មាន​គ្រឿង​សមុទ្រ​ស្រស់​ៗ​ដូច​ជា​កា្តម​សេះ ក្តាម​ថ្ម បង្គា​ មឹក​ និង​បង្កង​ទន្លេ​ ដែល​លោក​អ្នក​អាច​កុម្ម៉ង់​ជា​មុខ​ម្ហូប​ទៅ​តាម​តម្រូវ​ការ​ ហើយ​មាន​រសជាតិ​ស្រស់​ឆ្ងាញ់​ដោយ​ធានា​លើ​គុណភាព​ តម្លៃ​និង​អនាម័យ តែ​ត្រូវ​ទាក់​ទង​ទៅ​មុន​១​ម៉ោង​ទៅ​២​ម៉ោង​មុន​ពេល​គេ​ដឹក​ជញ្ជូន​មក​ដល់​អ្នក​​ ជាពិសេស​មានទឹក​ជ្រលក់៤រសជាតិ​ដែល​ឆ្ងាញ់​ពេញចិត្ត​អ្នក​។​         បើក​ពី​ម៉ោង​១០​ព្រឹក​ដល់​ម៉ោង​៨យប់ ទំនាក់ទំនង ៖ 012 52 54 53 / 086 68 68 65/ 010 899 007 អត្ថបទ ៖​ និតា

Feature

ភីស្សា​និង​ស្តេក​ចម្អិន​ភ្លាម​ៗ​នៅ​មុខ​អ្នក​

 Comment (s) / 23 Feb, 2017 03:37

បើ​ចូល​ចិត្ត​ញ៉ាំ​អាហារ​បែប​អឺរ៉ុប​កុំ​ភ្លេច​ទៅ​ហាង​ Aussie XL Cafe & bar ដែល​មាន​បម្រើ​ជូន​នូវ​អាហារ​ខាង​ប៉ែក​អឺរ៉ុប​ជា​ច្រើន​ប្រភេទ​ដូច​ជា​ ភីស្សា ស្តេក ប៊ឺហ្គ៊័រ សាឡាត់​ ដែល​ជា​រសជាតិ​ដើម​ប្លែក​មាត់​ត្រូវ​ចិត្ត​តែ​ម្តង​។ បើ​សិន​អ្នក​កុម្ម៉ង់​ភីស្សា​ញ៉ាំ​អ្នក​នឹង​អាច​មើល​ឃើញ​ការ​ធ្វើ​នៅ​នឹង​មុខ​និង​ចម្អិន​ក្នុង​ឡ​នៅ​នឹង​មុខ​អ្នក​តែ​ម្តង​ដែល​ធានា​ពី​​ផាសុកភាព គុណភាព​និង​រសជាតិ​ឆ្ងាញ់​។ ជាពិសេស​នោះ​គេ​ប្រើ​ទឹក​ម្ទេស​ឆា​ដ៏​ឈ្ងុយ​ពិសេស​សម្រាប់​ភីស្សា​ដែល​មាន​អារម្មណ៍​ប្លែក​ពី​កន្លែង​ផ្សេង​ៗ​ដែល​ធ្លាប់​ញ៉ាំ ចង់​ដឹង​ទៅ​សាក​ម្តង​ទៅ​ធានា​មិន​ខក​ចិត្ត​ទេ ។                     អាសយដ្ឋាន​ ៖ ផ្ទះលេខ​២០៥​A ផ្លូវ​លេខ​៥២ ( ជាប់​ហាង​ Kyo chonបឹងកេងកង) ទំនាក់ទំនង ៖ 023 301 001   អត្ថបទ​ ៖ និតា

Feature

បើ​ស៊ាំ​ចិត្ត​រឿង​ដុះ​ក្បាល​ពោះ​មើល​អានេះ​?

 Comment (s) / 22 Feb, 2017 08:57

អា​រឿង​ដុះ​ក្បាល​ពោះ​ហ្នឹង​វា​ក្លាយ​ជា​រឿង​ដ៏​រំខាន​មួយ​ដែរ​សម្រាប់​គ្រប់​គ្នា​ជា​ពិសេស​មនុស្ស​ស្រី​ ព្រោះ​អី​ពេល​ស្លៀក​ខោ​អាវ​ម្តង​ៗ​មិន​ចង់​ឲ្យ​គេ​ឃើញ​មាន​ក្បាល​ពោះ​ធំ​ទេ ពេល​ខ្លះ​ក៏​ខំ​អត់​ដក​ដង្ហើម​ដើម្បី​ផត​ពោះ​ឲ្យ​រាប​ស្មើ​ទៀត​។ វា​ពិត​ជា​រំខាន​ខ្លាំង​នៅ​ពេល​សម្លឹង​ឃើញ​ខ្លួន​ឯង​បែប​នេះ​ ជា​ពិសេស​ពិបាក​ជ្រើស​រើស​សំលៀកបំពាក់​ទៀត​ រាង​សម​នឹង​ខ្លួន​ហើយ​តែ​ហៀរ​សាច់​ក្បាល​ពោះ​មក​ក្រៅ​ តែ​អ្នក​អាច​សាក​ល្បង​ក្នុង​ការ​ជ្រើស​រើស​ផ្លែ​ឈើ​ញ៉ាំ​ដែល​អាច​កាត់​បន្ថយ​នូវ​ខ្លាញ់​ក្បាល​ពោះ​នោះ​បាន​ជាមួយ​ផ្លែ​ឈើ​ខាង​ក្រោម​ ៖   ១​ ផ្លែ​អាវ៉ូកាដូ (​ផ្លែ​ប៊័រ​)     វា​មាន​ផ្ទុក​នូវ​​សារជាតិ​ចិញ្ចឹម​ល្អ​ៗ​ជា​ច្រើន​ ថែម​ទាំង​មាន​វីតាមីន K, C, E, B5 ,B6 និង​មាន​សារជាតិ​ប៉ូតាស្យូម​ច្រើន​ជាង​ផ្លែ​ចេក​ទៀត អ្នក​អាច​បន្ថែម​វា​ចូល​ជា​អាហារ​ប្រចាំ​ថ្ងៃ​តែ​ម្តង​បើ​ចង់​ស្រក​ទម្ងន់​ឆាប់ ព្រោះ​វា​មាន​សារជាតិ​កាក​សរសៃ​ដែល​ជា​ភ្នាក់​ងារ​សម្រក​ទម្ងន់​ដ៏​ល្អ​។   ២ ប្រភេទ​ផ្លែ​ប៊ឺរី     ពួក​ប្រភេទ​នេះ​មាន​ផ្ទុក​សារជាតិ​សរសៃ​ច្រើន​និង​ជា​ភ្នាក់​ងារ​ពិសេស​ខាង​កម្ចាត់​ខ្លាញ់​ និង​ផ្តល់​លំនឹង​ក្នុង​ពោះ​ដោយ​សារ​មាន​សារជាតិ​ចិញ្ចឹម​ច្រើន​និង​មិន​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឃ្លាន​​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។​   ៣ ផ្លែ​ទទឹម​      គេ​បាន​ស្រាវជ្រាវ​ឃើញ​ថា​អ្នក​ដែល​ញ៉ាំ​ទឹក​ផ្លែ​ទទឹម​អស់​រយៈ​ពេល​១​ខែ​ ខ្លាញ់​នៅ​ក្បាល​ពោះ​របស់​ពួក​គាត់​ស្រក​បាន​គួរ​សម​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​វា​មាន​សារជាតិ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​និង​បង្កើន​មេតាប៉ូលីក​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀង​។ អ៊ី​ចឹង​គួរ​តែ​ដាក់​មួយ​កែវ​បន្ទាប់​ពី​ញ៉ាំ​បាយ​ហើយ​ជា​រៀង​រាល់​ថ្ងៃ​អ្នក​នឹង​ទទួល​បាន​សមិទ្ធផល​គាប់​ចិត្ត​​ ។   ៤ ផ្លែ​ប៉ម​និ​ង​សារី     ផ្លែ​ឈើ​ពួក​នេះ​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ការ​កើន​ឡើង​នៅ​ជាតិ​ខ្លាញ់​នៅ​ក្នុង​រាង​កាយ​ និង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​រយៈ​ពេល​យូរ​ដែល​ល្អ​សម្រាប់​អ្នក​ដែល​ធាត់​ចង់​តម​អាហារ​ ។   ៥ ផ្លែ​ក្រូចឃ្វិច     វា​សំបូរ​ទៅ​ដោយ​វីតាមីន​ C […]

Feature

អាហារ​ថ្ងៃ​ត្រង់​មួយ​ឈុត​ល្មម​ឆ្អែត​ហើយ​តម្លៃ​សមរម្យ​

 Comment (s) / 22 Feb, 2017 05:35

ឲ្យ​តែ​ដល់​ម៉ោង​បាយ​វិល​មុខ​មិន​ដឹង​ញ៉ាំ​អី​ នៅ​ហាង វ៉ាគុ វ៉ាគុ ស៊ុប មាន​បម្រើ​ជូន​នូវ​ឈុត​​អាហារ​ថ្ងៃ​ត្រង់​នៅ វ៉ាគុ វ៉ាគុ ស៊ុប ដែល​មាន​តម្លៃ​ត្រឹម​តែ 5.5$ តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឈុត​តូច​ហើយ​អាចថែមបាយស ឫ ឆា​ខ្វៃ និង​ថែម​តែ​ទឹកកក​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង​។​ រក​ណា​បាន​តម្លៃ​សមរម្យ​ហើយ​ឆ្ងាញ់​ទៀត​ ឈប់​ឈ្លោះ​គ្នា​រឿង​រើស​កន្លែង​ញ៉ាំ​អី​ទៅ​ហ្មង​ទៅ​មិន​បាច់​គិត​ច្រើន​។         អាសយដ្ឋាន ៖  ផ្ទះលេខ​១៤​ ផ្លូវ​លេខ​៥១​ ភ្នំពេញ ទំនាក់ទំនង ៖ 010 238 485   អត្ថបទ​៖ និតា

Feature

ហាងការ៉េមធ្វើពីម្សៅនំ Cookie ដ៏​ល្បីនៅ​ទីក្រុងញូវយ៉ក

 Comment (s) / 21 Feb, 2017 06:58

ហាង​នំ​មួយ​ដែល​ទើប​តែ​បើក​ដំណើរ​ការ​ និង​កំពុង​តែ​ល្បី​រន្ទឺ​អំពី​មុខ​ម៉ឺនុយ​ថ្មី​ស្រឡាង​ដែល​យក​ម្ស៉ៅនំ cookie​ (ឆៅ) ​មក​ធ្វើ​ជា​បង្អែម​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ទីក្រុង​ញ៉ូវយ៉ក​។ គ្រប់​គ្នា​ធ្លាប់​តែ​ញ៉ាំ​នំ cookie ដុត​ជា​អាហារ​សម្រន់​តែ​ពេល​នេះ​ ស្រី​ស្រស់​មួយ​រូប​ដែល​ជា​ម្ចាស់​ហាង DŌ​ បាន​សាក​ល្បង​យក​ ម្សៅ​នំ cookie មក​ច្នៃ​ចេញ​ជា​បង្អែម​ ការ៉េម និង នំ​ពិសេស​ៗ ជា​ច្រើន​មុខ​ទៀត​ដែល​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​គ្រប់​ទិស​ទី​ គ្រាន់​តែ​ឃើញ​គឺ​ចង់​ទទួល​ទាន​តែ​ម្តង​។                       អាសយដ្ឋាន​ ៖ 550 LaGuardia Place. New York, NY 10012 អត្ថបទ ៖ ​ដាលីន

Feature.gifចចចចចចចចច

ឈ្មោះ​ស្រាCocktail អាស​អា​ភាស​ទាំង​៦​មុខ​ដែល​ពេញ​និយម​ខ្លាំង

 Comment (s) / 21 Feb, 2017 04:46

ស្រាក្រឡុកទាំង៦ដែលត្រូវបានទទួលការពេញនិយមយ៉ាងខ្លាំងនៅអឺរ៉ុប ប៉ុន្តែបើនិយាយពីឈ្មោះវិញញាក់សាច់ ហើយរសជាតិក៏មិនណយដែរ។ តោះ! ទៅមើលឲ្យស្គាល់ទាំងអស់គ្នា កុំឲ្យពេលចូលហាងគេថាយើងស្រែមិនស្គាល់សា្រពេញនិយមទាំងនេះ…   One night stand Cocktail       Big Banana Dick-iri     Sex on the beach     Blow job Cocktail     Buttery  Nipple       Pink Panty  Dropper    

ញ៉ាំ​Steak អស់​តែ១៤.៩ដុល្លារ ម៉ា​ឆ្អែត​នៅ​ណា​មាន?​

 Comment (s) / 21 Feb, 2017 02:33

អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​សាច់​សុទ្ធ​ប្រភេទ​ជា Steak គឺ​ត្រូវ​ម៉ាច់​តែ​ម្ដង ព្រោះ Steakជា​ប្រភេទ​សាច់​គោ ដែល​គេ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​សុទ្ធសាធ មាន​តម្លៃ​ថ្លៃ​ហើយ​មាន​ប្រយោជន៍​ច្រើន​ដល់​សុខភាព​ទៀត​ផង ។ Steak ឆ្ងាញ់​ល្អ​ធ្លាប់​តែ​លឺ​មាន​នៅ​តែ​ក្រៅ​ប្រទេស​ប៉ុន្តែ​ឥឡូវ​នេះ​មាន​នៅ​ស្រុក​ខ្មែរ​គឺ​នៅ​Whole Steakhouse តែ​មួយ​គត់​។   Whole Steakhouseគឺ​ជា​បូហ្វេ​សាច់​អាំង​ ដែល​យើង​អាច​ញ៉ាំ Steak គ្រប់​មុខ​ហើយ​ញ៉ាំ​ម៉ា​ឆ្អែត​អស់​ម្នាក់​ត្រឹម​តែ ១៤.9ដុល្លារ​ប៉ុណ្ណោះ។ ក្រៅ​ពី Steak នៅ​ទី​នោះ​ក៏​មាន​អាហារ​ផ្សេងៗ​ជា​ច្រើន​មុខ​ទៀត​ដូចជា បាយ​ឆា​ សម្ល សា​ឡាត់ បង្អែម និង​ផ្លែ​ឈើ​ជា​ច្រើន​មុខ​ទៀត​ដែល​អ្នក​អាច​ញ៉ាំ​បាន​តាម​ចិត្ត ។ រី​ឯ​Steak មាន​ដូចជា​សាច់​គោ​អូស្ត្រាលី សាច់​ចៀម សាច់​ត្រី​សមុទ្រ និង​មាន​សាច់​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត។                     អាសយដ្ឋាន៖ ភោជនីយដ្ឋាន Whole Steak House នៅ​តាម​បណ្ដោយ​ផ្លូវ 276 សង្កាត់​អូឡាំពិក ខណ្ឌ​ចំការមន ជាប់​នឹង​របង​សាលា​មតេ្តយ្យ​អូឡាំពិក Tel: 010 […]

Feature

ភូមិ​គ្រឹះ​ឆ្ងាញ់​គ្រាន់​តែ​លឺ​ក៏​លេប​ទឹក​មាត់​

 Comment (s) / 20 Feb, 2017 04:38

ដើម្បី​ទទួល​ទាន​អាហារ​ដែល​មាន​ឱជារស​ឆ្ងាញ់​ពេល​ជួប​ជុំ​ជាមួយ​មិត្តភ័ក្ដិ​ឬ គ្រួសារ​ក្រោយ​ពី​ភាព​មមាញឹក​ពេញ​មួយ​​សប្ដាហ៍​បើ​ចូលចិត្ត​ញ៉ាំ​អាហារ​ប្រភេទ​គ្រឿង​ក្លែម​ និង​ផឹក​តិច​តួច​អាច​ទៅ​សាក​ល្បង​ញ៉ាំ​អាហារ​នៅ​ ភូមិ​គ្រឹះ​ឆ្ងាញ់​បាន​។ នៅ​ទី​នេះ​មាន​បម្រើ​នូវ​អាហារ​ច្រើន​មុខ​ដូច​ជា​សាច់​អាំង​ទឹក​កាពិ​ និង​ស៊ុវ​យ៉ាវហន​ម្ចាស់​ដើម​ដែល​គេ​ល្បី​​តៗ​គ្នា​ថា​មាន​រសជាតិ​ឆ្ងាញ់​ចាប់​មាត់​ ជា​ពិសេស​នោះ​មាន​មុខ​ម្ហូប​បែប​ថៃ​ជា​ច្រើន​មុខ​ទៀត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​រាង​ហឹរ។ កុំ​ឲ្យ​លឺ​តែ​ឈ្មោះ​ថា​ឆ្ងាញ់​ជួប​ជុំ​គ្នា​ល្ងាច​ណា​មួយ​នៅ​ភូមិ​គ្រឹះ​ឆ្ងាញ់​ហ្នឹង​ហ្មង​ទៅ​!!                 អាសយដ្ឋាន៖ ស្ថិតនៅលើ​ដង​វិថី២៧៨ ក្រោយ​រោងកុនគិរីរម្យ ទំនាក់ទំនង៖ 092 888 820   អត្ថបទ​ ៖​និតា