ដើរលេង

swap-japan-splash

ដឹង​អត់​ម៉េច​បាន​ម្នាក់​ៗ​ចង់​ទៅ​លេង​ប្រទេស​ជប៉ុន​?

 Comment (s) / 23 Mar, 2017 08:08

ទៅ​លេង​ជប៉ុន​ប្រហែល​ចំណាយ​អស់​ច្រើន​តែ​វា​សាក​សម​នឹង​តម្លៃ​។ពេល​ទៅ​ដល់​ទើប​ដឹង​ថា​ជិវិត​នៅ​ទី​នោះ​ប្លែក​បែប​ណា ការ​រាក់​ទាក់​និង​ភាព​គួរ​ឲ្យ​ស្រលាញ់​របស់​ប្រទេស​នេះ​ គឺ​គួរ​ឲ្យ​សរសើរ​ណាស់ ​បើ​បាន​ទៅ​ម្តង​ហើយ​ដឹង​តែ​ចង់​ទៅ​ទៀត​មិន​ខាន​។   1 ការ​ចំណាយ​មិន​ថ្លៃ​ពេក​ដូច​អ្នក​គិត​ទេ     តាម​តែ​គេ​ល្បី​ស្អី​ក៏​ថ្លៃ​ដែរ​នៅ​ជប៉ុន​ តែ​តាម​ពិត​មាន​តែ​ពីរ​មុខ​ទេ​ដែល​ថ្លៃ គឺ​កន្លែង​ស្នាក់​នៅ​ និង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។ បើ​និយាយ​ទៅ​វា​ក៏​មិន​ថ្លៃ​ពេក​ដែរ។ ចំណែក​របស់​ញ៉ាំ​វិញ​តម្លៃ​គឺ​សមរម្យ​ទៅ​តាម​ប្រភេទ​ម្ហូប​។   2 ប្រជាជន​ជប៉ុន​ចេះ​ជួយ​យក​អសារ​បំផុត     កុំ​ខ្លាច​វង្វេង​ផ្លូវ​នៅ​ជប៉ុន​ វង្វេង​មិន​យូរ​ទេ​ដឹង​តែ​មាន​អ្នក​មក​ជួយ​ហើយ​។ មនុស្ស​នៅ​ជប៉ុន​នឹង​ជួយ​អ្នក​គ្រប់​វិធី​ដើម្បី​រក​កន្លែង​ដែល​អ្នក​ចង់​ទៅ ទោះ​អ្នក​មិន​ចេះ​អង់គ្លេស​ក៏​ដោយ​។ ការ​យក​អសារ​ដោយ​សុជីវធម៌​នេះ​ គឺ​គ្មាន​អ្នក​ណា​ល្អ​ជាង​ប្រជាជន​ជប៉ុន​ឡើយ​។ 3 ប្រទេស​ដ៏​គួរ​ឲ្យ​ស្រលាញ់     Hello kitty ធ្វើ​ឲ្យ​យើង​នឹក​ដល់​ប្រទេស​ជប៉ុន​មុន​គេ បើ​អ្នក​ទៅ​ដល់​ផ្ទាល់​តែ​ម្តង​ទើប​ដឹង​ថា​នៅ​ទី​នោះ​មាន​អី​ឃ្យូត​ៗ​ច្រើន​ទៀត​។ គ្រប់​ហាង​តាម​ផ្លូវ​ទាំងអស់​សុទ្ធ​តែ​មាន​តុក្កតា ស្អាត​ៗ គួរ​ឲ្យ​ស្រលាញ់​ចាំ​ទទួល​អ្នក​ជានិច្ច។ ងាក​ទៅ​ទីណា​ក៏​ដូច​រូបភាព​ក្នុង​រឿង​តុក្កតា​កូន​ក្មេង​ដែរ​រហូត​មាន​គេ​និយាយ​ថា​ មក​ពី​ប្រជាជន​ជប៉ុន​ធ្វើ​ការ​ហត់​ពេក​ដូច​នេះ​ទើប​គេ​អាច​លំហែ​ខ្លួន​តាម​កូន​ក្មេង​នៅ​កន្លែង​ណា​ក៏​បាន​ពេល​សម្រាក ​។   អត្ថបទ ៖ ដាលីន

siem-reap-zipline-homepage-image

ស្គាល់កន្លែងជិះ ខ្សែរ៉តលេងកណ្តាលព្រៃលើកោះរ៉ុងអត់?

 Comment (s) / 23 Mar, 2017 04:17

  ឧទ្យាន High Point Rope​ គឺជាកន្លែងកម្សាន្តបែបឆ្លងព្រេង ដែលស្ថិតនៅកណ្តាលកោះរុង សម្បូរទៅដោយភ្ញៀវទេសចរអន្តរជាតិចូលលេងកម្សាន្តជិះខ្សែរ៉ត ជុំវិញគម្ពូតព្រៃនាដែនកោះដ៏សែនមនោរម្យ។ កន្លែងកម្សាន្តមួយនេះ បានលាក់ខ្លួនលើកោះដែលមានមនុស្សមួយចំនួនប៉ុណ្ណោះដែលបានស្គាល់ អ្នកខ្លះទៀតក៏មិនបានស្គាល់ ដូច្នេះហើយសូមទស្សនាបណ្តុំរូបភាពពីសកម្មភាពកម្សាន្តនៅទីនោះទាំងអស់គ្នា។               ផែនទី           តារាងពេលវេលា និង តម្លៃ     អាសយដ្ឋាន ៖ Koh Touch village, Koh Rong, Sihanoukville, Cambodia, Krong Preah Sihanouk លេខទូរស័ព្ទទំនាក់ទំនង ៖​  016 839 993

2Playa-del-Amor_large

ឆ្នេរ​​​សមុទ្រស្អាតដាច់គេទាំង១០​​ លើពិភពលោក មានទាំងឆ្នេរសមុទ្រខ្មែរ

 Comment (s) / 22 Mar, 2017 10:26

កាល​ពី​​ពេល​ថ្មី​ៗ​នេះ គេហទំព័រ​​ទេសចរណ៍​ និង​ជា​ទស្សនាវដ្ដី​​អាមេរិក​​ដ៏ល្បី​​ឈ្មោះ​ National Geographic បាន​ចាត់​ថ្នាក់​ស្វែងរក​​ឆ្នេរ​សមុទ្រ​​ដ៏​ស្រស់​​​ស្អាត​​ជាង​គេ​​បំផុត​ជុំវិញ​ពិភព​លោក​ប្រចាំ​ឆ្នាំ​​២០១៧​ ក្នុង​នោះ​ឆ្នេរ​សមុទ្រ​​កម្ពុជា​​យើង​បាន​​ឈរ​​នៅ​លំដាប់​លេខ​​មួយ​ដាច់​គេ​ក្នុង​​ចំណោម​​​ឆ្នេរ​​ទាំង​​២១​។   ការ​​ចាត់​ថ្នាក់​ជា​ឆ្នេរ​ល្អ​បំផុត​លំដាប់​ពិភព​លោក​នេះ​ គឺ​​ប្រភព​ដដែល​បាន​គិត​ទៅ​លើ​ឆ្នេរ​ខ្សាច់​​ដ៏​សក្បុស​ ​ទឹក​ថ្លា​ដូច​គ្រីស្តាល់ ​មាន​​រលក​ស្ងប់​ស្ងាត់​​គួរ​ឲ្យ​ចង់​គយ​គន់។   ​ឆ្នេរ​​មាន​លក្ខណៈ​សម្បត្តិ​​ដូច​រៀប​រាប់​ខាង​លើ​ស្ថិត​នៅ​​កំពូល​គេ​ ត្រូវ​​គេ​ប្រសិទ្ធិនាម​​​ថា​ «Lazy Beach» ​និង​កំពុង​​ស្ថិត​​នៅ​​ប្រទេស​កម្ពុជា ​​គឺ​ឆ្នេរ​កោះរុង ក្នុង​ខេត្ត​ព្រះសីហនុ។ ​ក្នុង​ចំណាត់​ថ្នាក់​ឆ្នេរ​ទាំង​​២១​ ​សូម​ជ្រើស​រើស​យក​តែ​​១០​កំពូល​គេ​​ មក​បង្ហាញ​ដូច​ខាង​ក្រោម៖​   ១. ឆ្នេរ​កោះរុង​ ប្រទេស​កម្ពុជា     ២. ឆ្នេរ​ Playa del Amor ​លើ​កោះ​ Marietas ប្រទេស​ម៉ិកស៊ីកូ​     ៣. ឆ្នេរ​ Shell ​ប្រទេស​អូស្ត្រាលី     ៤. ឆ្នេរ Noordwik ប្រទេស​ហូឡង់     ៥. ឆ្នេរ​ Reynisfjara ប្រទេស​អ៊ីស្លង់ […]

IMG_9387

តោះមកទស្សនាផ្សាររាត្រី Artbox​ (Chatuchak) ប្រទេសថៃម្តងមើល៎ មានអ្វីប្លែកពីផ្សាររាត្រី Jet’s container យើង!

 Comment (s) / 21 Mar, 2017 07:55

  ផ្សាររាត្រី Artbox​ (Chatuchak) និង Jet’s container គឺជាផ្សាររាត្រីដែលតុបតែងជាមួយសម្រកកុងទ័រន័ ពោរពេញដោយភាពច្នៃប្រឌិត មានភាពទាក់ទាញខ្លាំង កំពុងតែពេញទាំងនៅស្រុកថៃនិងស្រុកខ្មែរ ។   ដូច្នេះថ្ងៃនេះ សប្បាយដើរសូមនាំអារម្មណ៍លោកអ្នកមកទស្សនាបណ្តុំរូបភាពនិងវីឌីអូទូទៅនៅផ្សាររាត្រី Artbox​ (Chatuchak) នៅប្រទេសថៃវិញម្តង ដើម្បីឱ្យដឹងថាមានអ្វីខុសគ្នា និងដូចគ្នាខ្លះ?   សូមទស្សនាដោយរីករាយ ដូចតទៅ ៖       អត្ថបទ ៖ ដានី ប្រភព ៖ Shout

Feature2

ការ​ងារ​ដែល​អាច​ដើរ​លេង​អត់​អស់លុយហើយសល់លុយ

 Comment (s) / 21 Mar, 2017 07:26

បើ​ដើរ​លេង​បាន​ហើយ​អត់​អស់​លុយ​ទៀត​ថា​អត់​ចូលចិត្ត​ម៉ា​ម៉ាត់​មក​ សម្រាប់​អ្នក​ចូល​ចិត្ត​ដើរ​លេង​បណ្ដើរ​អាច​ធ្វើ​ការ​សន្សំ​លុយ​ផង​នោះ​ គួរ​គិត​គូរ​មើល​ការងារ​ខាង​ក្រោម​នេះ​បាន​។  ​១ អ្នកបម្រើលើយន្តហោះ        ពេល​ខ្លះ​យើង​យល់​ថា​នេះ​ជា​ការងារ​ប្រថុយ​ជីវិត​ក៏​ប៉ុន្តែ​មនុស្ស​ខ្លះ​យល់​ថា​វា​ជា​ការងារ​ដែល​មាន​ឡូយ​ឆាយ​និង​អាច​ដើរ​លេង​បាន​គ្រប់​ទី​កន្លែង​ទៀត​ផង​។ ​ ២ អ្នក​បើកបរ​រថយន្ត   វា​ហត់​បន្តិច​មែន​តែ​យើង​មាន​ឱកាស​ស្គាល់​មនុស្ស​ច្រើន​និង​គ្រប់​ក្រឡុក​គ្រ​លាត​ម្យ៉ាង​ដែរ​តើ​។​ ៣ អ្នក​ធ្វើ​ការ​លើ​នាវា​ទេសចរ   ​ មាន​អ្នក​ខ្លះ​គាត់​ចូល​ចិត្ត​ទឹក​និង​នៅ​លើ​ទូក​រសាត់​អណ្ដែត​តាម​ខ្សែ​ទឹក​ជាមួយ​នឹង​ខ្យល់​អាកាស​ធម្មជាតិ​ស្ងាត់​ពី​សំឡេង​កង​រំពង​ក្នុង​ទី​ក្រុង​ហើយ​មាន​ទេសភាព​ស្អាត​ខៀវ​ស្រងាត់​។ ​ ៤ គិលានុបដ្ឋាយិកា     នេះ​មិន​មែន​ជា​ការងារ​ងាយ​ស្រួល​មែន​ប៉ុន្តែ​អាច​ជួយ​សង្គ្រោះ​ដល់​ជីវិត​អ្នក​ដទៃ​ជា​ច្រើន​ជា​ពិសេស​ពេល​ចុះ​ទៅ​សង្គ្រោះ​នៅ​តាម​តំបន់​ផ្សេង​ៗ​បាន​ស្គាល់​នូវ​ទី​កន្លែង​ប្លែក​ៗ​ដែល​លាក់​ខ្លួន​ហើយ​ទទួល​បាន​ភាព​កក់​ក្តៅ​ពី​ការ​ទទួល​ស្វាគមន៍​របស់​ប្រជាជន​ដែល​ចុះ​ទៅ​ព្យាបាល​ពួក​គាត់​ទៀត​។   ៥ មគ្គទេសក៍​ទេសចរ     ការងារ​នេះ​ទាម​ទារ​មាន​ចំណេះ​ដឹង​ច្រើន​ទាក់​ទង​ទៅ​នឹង​វប្បធម៌​ប្រពៃណី​កន្លែង​និមួយ​ៗ​តែ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​និយាយ​រឿង​ប្រាប់​គេ​ហើយ​ចូល​ចិត្ត​ដើរ​លេង​ទៀត​វា​ជា​ការងារ​មួយ​ដ៏​ល្អ​សាក​សម​នឹង​ពួក​គាត់​។   ប្រភព ៖  escapehere ប្រែសម្រួល ៖ ដាលីន​

IMG_3665-e1452506646831

កន្លែង​ជិះ​កា​យ៉ាក​ល្បី​ប្រចាំ​ខេត្ត​កំពត​

 Comment (s) / 21 Mar, 2017 07:14

បាន​ទៅ​ខេត្ត​កំពត​រាល់​ដង​ចូល​ចិត្ត​ទៅ​ជិះ​កា​យ៉ាក​នៅ​ណា​ដែរ ? ចង់​ទៅ​កន្លែង​ជិះ​កាយ៉ាក​ដែល​មាន​ទេសភាព​ស្អាត​និង​មាន​ភាព​ស្ងប់​ស្ងាត់​អាច​ទៅ​លេង​នៅ​ Chompa Lodge kampot នៅ​ទី​នេះ​មាន​​បម្រើ​ជូន​នូវ​ការ​ជួល​ទូក​កាយ៉ាក​ជិះ​ទាំង​ឈរ​និង​អង្គុយ​ដ៏​សម្បូរ​បែប​។ ជាមួយ​នឹង​ទេសភាព​ធំ​ល្វឹង​ល្វើយ​ហើយ​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ ថែម​ទាំង​មាន​កន្លែង​អង្គុយ​លើ​មាត់​ទឹក​អាច​បរិភោគ​អាហារ​ជជែក​គ្នា​លេង​យ៉ាង​សប្បាយ​រីករាយ​ទៀត​ផង ។                         តម្លៃទូកកាយ៉ាក ៖ ចាប់ពី ៥ ដុល្លារ ក្នុង​ ១ ម៉ោង អាសយដ្ឋាន ៖ ភូមិ​កំពង់​ក្រាំង វត្ត​ទឹក​វិល​ ខេត្ត​កំពត (បត់​ចុះ​ផ្លូវ​ស្តាំ​ដៃ​ផ្លូវ​ជាប់​ស្ពាន​ថ្ម​)​ ទំនាក់ទំនង ៖ 012 979 386|   អត្ថបទ ៖ និតា

pagoda2_large

វត្ត​ល្បី​ឈ្មោះ​បំផុត​នៅ​មីយ៉ាន់ម៉ា មាន​មនុស្ស​ត្រៀប​ត្រា​ទៅ​បួង​សួង​រាល់​ថ្ងៃ

 Comment (s) / 21 Mar, 2017 03:45

វត្ត Shwedagon គឺ​ជា​ទី​សក្ការ និង​ជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់​ទាញ​បំផុត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ក៏​ជា​កន្លែង​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ វត្ត​ដ៏​ចំណាស់​មួយ​នេះ មាន​ទី​តាំង​នៅ​ទី​ក្រុង​រ៉ង់ហ្គូន (បច្ចុប្បន្ន ប្ដូរ​ឈ្មោះ​ជា យ៉ាំងហ្គូន )។     មគ្គទេសក៍​ទេសចរណ៍​នៅ​វត្ត Shwedagon បាន​ឲ្យ​ដឹង​ថា វត្ត​នេះ​កសាង​ឡើង​នៅ​សតវត្ស​ទី១១ ពោល​គឺ​ក្នុង​អំឡុង​ឆ្នាំ១០៦០ ប៉ុន្តែ​បើ​តាម​ឯកសារ​មួយ​ចំនួន​បង្ហាញ​ថា វត្ត​នេះ​មាន​អាយុ​កាល ២៦០០​ឆ្នាំ​មក​ហើយ ដែល​ជា​វត្ត​ចំណាស់​បំផុត​លើ​លោក។ អ្វី​ដែល​ពិសេស​នៅ​ក្នុង​វត្ត​នេះ គឺ​មាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ ត្រូវ​បាន​លាប​ពណ៌​មាស។ នៅ​ក្នុង​បរិវេណ​វត្ត បាន​បន្សល់​ទុក​ប្រាសាទ​ចំណាស់ៗ​មួយ​ចំនួន។ ប្រាសាទ​ពណ៌​មាស ត្រូវ​បាន​សាង​សង់​ឡើង​ពី​ថ្ម​ភក់ ហើយ​ត្រូវ​ចំណាយ​ពេល​ប្រមាណ ៣០​ឆ្នាំ​ដើម្បី​ជញ្ជូន​ថ្ម​ទាំង​នោះ ព្រោះ​ភ្នំ​ថ្ម​មាន​ចម្ងាយ​ដល់​ទៅ ៣០​គីឡូម៉ែត្រ។ ​អ្វី​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទេសចរ​ផង​ដែរ​នោះ គឺ​កូន​អណ្ដូង​មួយ​នៅ​ក្នុង​វត្ត មាន​ទំហំ​តូច ប៉ុន្តែ​ទឹក​ចេញ​ឥត​ដាច់ ដោយ​មិន​ដឹង​ថា​ប្រភព​ទឹក​មក​ពី​ណា​ឡើយ។     ​វត្ត Shwedagon អាច​ចាត់​ទុក​ជា​ទី​ស័ក្ដិសិទ្ធិ​ដ៏​ចម្លែក​មួយ ព្រោះ​ប្រទេស​មីយ៉ាន់ម៉ា បាន​រង​គ្រោះ​រញ្ជួយ​ដី​ច្រើន​ដង​ដែរ​ហើយ ដូច​ជា​កម្រិត​ធ្ងន់​ក្នុង​ឆ្នាំ១៧៦៩ និង​រញ្ជួយ​ដី​កម្រិត​ស្រាល​ជា​ច្រើន​ដង​ទៀត​ក្នុង​សតវត្ស​ទី២០ ប៉ុន្តែ​សំណង់​ទាំង​អស់​នៅ​លើ​កំពូល​វត្ត នៅ​តែ​អាច​ឈរ​ជាប់​ដល់​សព្វ​ថ្ងៃ។ ​​​ ជា​រៀង​រាល់​ថ្ងៃ មាន​ប្រជាជន​មីយ៉ាន់ម៉ា​ជា​ច្រើន បាន​ទៅ​បួងសួង និង​សមាធិ សុំ​សេចក្ដី​សុខ […]

Cambodia-surfboarding-feature

ជិះ​ស្គី​ទឹក​​​​បណ្ដែត​ខ្លួនផ្ទៃ​សមុទ្រកម្ពុជា

 Comment (s) / 21 Mar, 2017 02:23

ចូល​ចិត្ត​លេង​កីឡា​ដែល​រំភើប​រីករាយ​ លើ​ផ្ទៃ​សមុទ្រ​ដែរ​រឺ​ទេ?នេះ​គឺ​ជា​កីឡា​​កម្សាន្ត​ដ៏​រីករាយ​ប្លែក​អារម្មណ៍ ដែល​អ្នក​អាច​បណ្ដែត​ខ្លួន​ទៅ​​លើ​អាកាស​និង​ផ្ទៃ​ទឹក​សមុទ្រ​បាន​តាម​ជំនោរ​ដែល​បក់​ខ្លែង​របស់​អ្នក​ វា​ពិត​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​ដែល​គួរ​តែ​​សាក​លេង​ឲ្យ​បាន​យ៉ាង​ហោច​​ណាស់​ក៏​ម្តង​ដែរ​ក្នុង​មួយ​ជីវិត​។ សម្រាប់​អ្នក​ដែល​មាន​ការ​ចាប់​អារម្មណ៍​នឹង​ល្បែង​ប្រភេទ​នេះ​ អាច​មាន​ឱកាស​ទៅ​លេង​បាន​ហើយ​នៅ​ខេត្ត​កែប​។ ទូរស័ព្ទ​លេខ៖ ០៨៩ ២៩០ ៧១៤ /​ ០១៧​ ២៩១ ៧៨២ ឬ​ ចូល​ទៅ​កាន់​គេហទំព័រ​Facebook របស់​ Cambodia Kite Boarding ។     Kite Boarding Rate Beginner Course for kite boarding $290 About 8Hour $35 Per Lesson for 1Hour $30 Per Rent for 1Hour អត្ថបទ៖​ និតា

Dirtbike-feature

ប្តូរ​​ពី​ជិះ​ឡាន​ដើរ​លេង​ មក​ជិះ​ម៉ូតូ​កាត់​ភក់​ម្ដង​មើល​

 Comment (s) / 21 Mar, 2017 02:07

ពេល​ខ្លះ​វា​ដូច​ជា​ដដែល​ៗ​ពេក​ដែល​ទៅ​ដើរ​លេង​ជិះ​តែ​ឡាន​ ជួន​កាល​គេង​លក់​ក្នុង​ឡាន​បាត់ ​អត់​បាន​មើល​ទេសភាព​តាម​ផ្លូវ​ក៏​មាន​ឥឡូវ​នេះ​​មាន​សេវាកម្ម​នាំ​យក​ទៅ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដោយ​ជិះ​ម៉ូតូ​ចូល​ព្រៃ​ កាត់​ភូមិ​ស្រុក​ដែល​ធ្វើ​ឲ្យ​យើង​ទទួល​បាន​ដំណើរ​កម្សាន្ត​បែប​សប្បាយ​ថ្មី​។ ​ចំណាយ​ប្រហែល​ $១០៥ សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​មួយ​ថ្ងៃ​ដែល​មាន​រួម​បញ្ចូល​ទាំង​ម៉ូតូ សាំង សំលៀកបំពាក់​សម្រាប់​ការពារ​ពេល​ជិះ​ម៉ូតូ​ ​និង​ការ​ហូប​ចុក​តាម​ផ្លូវ ហើយ​មាន​អ្នក​ចាំ​នាំ​ផ្លូវ​ផង​ដែរ។​​ នៅ​មាន​ដំណើរ​កម្សាន្ត​ច្រើន​យប់​ ច្រើន​ថ្ងៃ​ទៀត​ដោយ​អ្នក​អាច​សម្រេច​ចិត្ត​ទៅ​កន្លែង​ដែល​មាន​នៅ​ក្នុង​គម្រោង​​Tour ដែល​មាន​ស្រាប់​នៅ​ក្នុង​គេហទំព័រwww.dancingroads.com​ ។ ទំនាក់ទំនង​សម្រាប់​រៀប​ចំ​ដំណើរ​កម្សាន្ត​ជា​ក្រុម​របស់​អ្នក​តាមរយៈ​លេខ​ទូរស័ព្ទ 012 753 008 (Paeng) 012 822 803 (Sonia)​ អាសយដ្ឋាន​​ #66c St. 368, Phnom Penh, Cambodia អត្ថបទ​៖ និតា​​​​​​​​​​​​

Wakeboarding-at-Kam-Air-Wakepark-f

Wakeboarding កីឡាកូនកាត់ថ្មីដំបូងបង្អស់នៅកម្ពុជា

 Comment (s) / 21 Mar, 2017 01:03

Wakeboarding​​​​ ជា​កីឡា​កូន​កាត់​មួយ​បូក​បញ្ចូល​គ្នា​រវាង​កីឡា​ស្គី​បន្ទះ​ទឹកកក​និង​ ស្គី​លើទឹក​ចូល​គ្នា​តែ​មួយ។​​ របៀបលេង​គឺ ​គ្រាន់​តែ​ឈរ​លើ​បន្ទះ​ក្ដារ​ស្គី​នៅ​លើ​ទឹក តោង​ខ្សែ​ឲ្យ​ជាប់ ​ហើយ​ម៉ាស៊ីន​នឹង​​អូស​អ្នក​ទៅ​មុខ ដោយ​មាន​ឧបករណ៍​ការពារ​ភ្ជាប់​មក​ជាមួយ​ផងដែរ។​   អ្នក​អាច​បង្ហោះ​ខ្លួន​ទៅ​លើ​អាកាស​ រឺ​វិល​ជុំ​គ្រប់​ Style ​ដែល​អ្នក​ចង់​​លេង​ហើយ​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ស្វែង​រក​អ្វី​ដែល​ថ្មីៗ​ក្នុង​សកម្មភាព​កម្សាន្ត។ចូល​លេង Wakeboarding​​​ អ្នក​ត្រូវ​ចំណាយ​​ត្រឹម​តែ ២០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង។​   Kam Air Wakepark​ មាន​ទីតាំង​ឆ្លង​ពី​បឹង​ទន្លេសាប​ជិត​ស្ពាន​ព្រែកព្នៅ​ដែល​អម​ទៅ​ដោយ​ដើម​ត្នោត​ ៤៧ដើម។ ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​គេហទំព័រ Kam Air Wakepark​​​​ : www.kamairwakepark.com។         អត្ថបទ៖​ និតា